បាត់ដំបង ៖ ករណី ចោរឆក់ លួច កាត់ខ្សែភ្លើង របស់ប្រជាពលរដ្ឋ កំពុងចេញធ្វើសកម្មភាព ស្ទើរ រាល់យប់ ក្នុងក្រុងបាត់ដំបង ហាក់មិនខ្លាច ញញើត សមត្ថកិច្ច ខេត្តបាត់ដំបង ទាល់តែសោះ។
យោងតាម វីដេអូ កាមេរ៉ាសុវត្ថិភាព របស់ប្រជាពលរដ្ឋ ដែលជនសង្ស័យ បានធ្វើសកម្មភាព ជិះម៉ូតូ ចូលលួច សាំង១ ប៊ីដុង កាល ពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតូបលក់ចាប់ហួយ មួយកន្លែង នៅខាងមុខវិទ្យាល័យ សម្តេចឪស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង សកម្មភាពទាំងអស់នេះ ធ្វើអោយប្រជាពលរដ្ឋ ព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាព ជាពិសេស អាជីវករ លក់ដូរពេលយប់។
ថ្មីៗនេះ ក្រុមពួកចោរ ទាំងអស់នោះ ដើរស្ពាយការ៉ុង ជិះកង់បន្លំខ្លួន ជាអ្នករើសអេដចាយ រាល់យប់ ពេលមានឱកាសល្អ លួចកាត់ខ្សែភ្លើង លួចទូរស័ព្ទដៃ និង ទ្រព្យសម្បត្តិផ្សេងៗទៀតដែលពួកគេអាចយកទៅលក់បាន។
សូមបញ្ជាក់ ថាខ្លឹមសារខាងលើនេះគឺជាសារពីប្រជាពលរដ្ឋស្នើសុំអោយ លោក ពេជ្រ សារ៉ែន អធិការ នគរបាលក្រុងបាត់ដំបង បង្កើនកម្លាំង ចុះស្រាវជ្រាវ និងឆែកឆេរ ក្រុមអ្នកដើររើសអេដចាយ ដែលមានប្រភពចេញពីស្ថានីយរថភ្លើង និង សំណង់ អាណាធិបតេយ្យខាងក្រោយមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដើម្បើរក្សារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងក្រុងបាត់ដំបង ប្រកបដោយសេចក្តីសុខ ស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលផង ។
ដោយ ៖ សុខ កុសល