បាត់ដំបង៖យោងតាមបទ បញ្ជាយ៉ាងមុឺងម៉ាត់ ពីលោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបងខេត្តបាត់ដំបងផងនោះ ទើបលោក វិរៈសេនីយ៍ឯក ឈឿង គឹមសុង សហការជាមួយលោក វរៈសេនីយ៍ទោ តន់ គឹមហៀល ស្នងការង ដឹកនាំកម្លាំងនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ចេញប្រតិបត្តិការចុះទៅបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធ ករណីអំពើឃាតកម្ម ទៅលើបុរសម្នាក់ ឈ្មោះ មុំ អេង ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរនេសាទ ដោយយកកាំបិតកាប់ទៅលើជនរងគ្រោះ បណ្តាលអោយស្លាប់នៅលើទូកស្មាច់។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖ជនសង្ស័យបានធ្វើសកម្មភាព កាលពីចន្លោះម៉ោង១២ យប់ រំលងអាធ្រាត ថ្ងៃទី១២ ឈានចូលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ចំណុចតាព្រាប( ក្នុងបឹងព្រៃរនាមក្រោម) ស្ថិតក្នុងភូមិរំចេក ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
បន្ទាប់ពីលោក វរៈសេនីយ៌ឯក ឈឿង គឹមសុង ស្នងការរង ផែនការងារព្រហ្មទកំរិតស្រាល ដឹកនាំកម្លាំងអន្តរាគមន៍ បង្ការ បង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចុះស្រាវជ្រាវ ទើបដឹងថា៖ជនរងគ្រោះ ឈ្មោះ មុំ អេង ខាងលើ មានទីលំនៅក្នុងភូមិថ្មី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
រីឯជនសង្ស័យត្រូវបានឃាត់ខ្លួនចំនួន៣នាក់ កាលពីវេលាម៉ោង១៧ និង ៤០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ចំណុចទួលឡុងកែ ស្ថិតក្នុងក្រុមទី១១ ភូមិទួលព្រុំ២ ឃុំ កកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ជនសង្ស័យទាំង៣នាក់នោះមានឈ្មោះដូចខាងក្រោម៖ ទី១-ឈ្មោះ សែ សុង ភេទប្រុស អាយុ៣០ឆ្នាំ ជាអ្នករួមគំនិត។
ទី២-ឈ្មោះ សែ សាន ភេទប្រុស អាយុ២៦ឆ្នាំ (ជាជនដៃដល់)
ទី៣-ឈ្មោះ សែ រតនា ហៅ តែ ភេទប្រុស អាយុ២៤ឆ្នាំ (ជាជនដៃដល់)។
សមត្ថកិច្ចបន្តថាជនសង្ស័យទាំង៣នាក់ខាងលើ មានទីលំនៅពិតប្រាកដ ក្នុងភូមិទួលព្រុំ ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ក្រោយពេលសមត្ថកិច្ចធ្វើការសាកសួរជនសង្ស័យទាំង៣នាក់បានឆ្លើយសារភាពថា៖ពួកគេពិតជាបានសម្លាប់ជនរងគ្រោះប្រាដកមែន គឹដោយសារ ជនរងគ្រោះរករឿង ពួកគេមិនអោយរាវរកនុយខ្យងនៅចំណុចកើតហេតុ ទើបជនសង្ស័យទាញកាំបិតខ្វែវ និង កាំបិតច្នៃកាប់ និងវាយ ជនរងគ្រោះស្លាប់នៅលើទូកស្មាច់ប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ កំពុងរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តទៅតាមនិតិវិធី៕ដោយ សុខ កុសល