ដាកឡាក់ ជាខេត្តមួយនៅតំបន់ខ្ពង់រាបភាគកណ្តាលនៃប្រទេសវៀតណាម ជាប់ព្រំប្រទល់ខេត្តមណ្ឌលគិរី នៃប្រទេសកម្ពុជា។ ប្រជាជនក្នុងខេត្តនេះមានជាង ២,២លាននាក់ដែលមានជនជាតិភាគតិចចំនួន៤៩ ក្នុងនោះជនជាតិភាគតិចប្រមាណ៣៣,៤ភាគរយ ជាជនជាតិ Ede, M’nong, Jarai, Bana (ស្មើ ២២ ភាគរយ) ។
ជនជាតិភាគតិចភាគច្រើននៅខេត្ត ដាកឡាក់ ប្រកបរបរកសិកម្ម ធ្វើស្រែចំការ ដូច្នេះហើយធ្វើឱ្យជីវភាពសេដ្ឋកិច្ច វប្បធម៌ និងសង្គមរបស់ពួកគេ មានស្ថានភាពលំបាក។ គ្រួសារជាច្រើន និងគ្រួសារជនជាតិភាគតិចក្នុងខេត្តនេះ មិនមានផ្ទះ ឬមានតែផ្ទះបណ្តោះអាសន្នដែលទ្រុឌទ្រោម ដែលត្រូវការជំនួយកសាងលំនៅឋានដើម្បីស្ថិរភាពជីវភាពរស់នៅ និងលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្របន្តិចម្តងៗ។ ខេត្តដាកឡាក់មាន ២ស្រុកជាប់ព្រំដែន (គឺស្រុកEa Sup និង ស្រុកBuon Don) មាន ៥៤ ឃុំ ដែលមានការលំបាក ពិសេសនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ។
អនុវត្តតាមគោលនយោបាយរបស់រដ្ឋាភិបាលវៀតណាមលើការងារសុខុមាលភាពសង្គម “រួមដៃដើម្បីជនក្រីក្រ ដោយមិនទុកនរណាម្នាក់ចោល” ក្រសួងនគរបាលវៀតណាមបានសម្របសម្រួលជាមួយរដ្ឋាភិបាល ខេត្តដាកឡាក់ អនុវត្តកម្មវិធីឧបត្ថម្ភកសាងផ្ទះចំនួន ១.២០០ ខ្នងសម្រាប់ជនក្រីក្រ គ្រួសារមានភាពលំបាកពីលំនៅឋាន និងគ្រួសារជនរួមជាតិភាគតិចក្នុងខេត្ត ។ នេះគឺជាកម្មវិធីជំនួយសាងសង់លំនៅឋានដ៏ធំបំផុតសម្រាប់ប្រជាជនមិនធ្លាប់មាននៅក្នុងខេត្ត ដែលអនុវត្តជាក់ស្តែងនូវខួបលើកទី ១២០ នៃការបង្កើតខេត្ត ដាកឡាក់ (ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ១៩០៤ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤)។
មកដល់ពេលនេះ កម្មវិធីបានបញ្ចប់ និងប្រគល់ផ្ទះទាំង១.២០០ខ្នងជូនប្រជាពលរដ្ឋ។ ក្នុងចំណោមនោះ មានចំណុចលេចធ្លោចំនួនបីក្នុងការអនុវត្តកម្មវិធីកសាងលំនៅឋានក្នុងខេត្ត ដាកឡាក់ ៖ ទីមួយ ម្ចាស់ការអំពីថវិកា។ ទី២ អាជ្ញាធរបានរៀបចំការស៊ើបអង្កេតផ្ទាល់ដើម្បីស្វែងយល់ពីតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ហើយធ្វើការកែសម្រួលគំរូផ្ទះឱ្យសមស្របតាមលក្ខខណ្ឌដី អាកាសធាតុ ទំនៀមទម្លាប់ និងការរស់នៅ និងការចង់បានរបស់ប្រជាពលរដ្ឋ។
ក្នុងដំណើរការអនុវត្ត អាជ្ញាធរខេត្តបានបញ្ជា ណែនាំបណ្ដាមន្ទីរ ស្ថាប័ននិងអង្គការក្នុងតំបន់ត្រូវ បង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ការកសាង និងបំពេញឯកសារនានាសំរាប់ដីធ្លីជូនប្រជាពលរដ្ឋ។
ទន្ទឹមនឹងនោះ គណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ សមាជិកសហជីព និងយុវជនបានចូលរួមយ៉ាងសកម្មក្នុងការជួយប្រជាពលរដ្ឋក្នុងការរុះរើផ្ទះចាស់ ប្រគល់ទីតាំង និងដឹកជញ្ជូនសម្ភារសំណង់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ដាក់ពង្រាយការសាងសង់ផ្ទះជាបន្ទាន់សម្រាប់គ្រួសារដែលបានប្រគល់បរិវេណនិងកាត់បន្ថយផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន។
ព្រឹទ្ធាចារ្យភូមិ Y Suyn Eban កើតនៅឆ្នាំ ១៩៥៤ គឺជាបុគ្គលល្បីឈ្មោះម្នាក់នៅក្នុងភូមិ Dha Prong សង្កាត់ Cu Ebur ទីក្រុង Buon Me Thuot ខេត្ត ដាកឡាក់ បានអះអាងថា កម្មវិធីកសាងផ្ទះនេះជាការជួយឧបត្ថម្ភជាក់ស្តែង មានប្រសិទ្ធិភាពយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ជាពិសេសជនជាតិភាគតិច ដែលនៅតែជួបការលំបាកជាច្រើន។ នេះជាគោលនយោបាយ និងទិសដៅត្រឹមត្រូវរបស់បក្ស និងរដ្ឋ និងការអនុវត្តប្រកបដោយប្រសិទ្ធភាព និងបន្ទាន់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់រដ្ឋាភិបាល និងក្រសួងនគរបាល រួមចំណែកធានាសុសុមានភាពសង្គមសមរាប់ជនរួមជាតិភាគតិចក្នុងខេត្ត។
សកម្មភាពទាំងនោះបានបង្កើតឱ្យមានការមូលមតិគ្នា និងទំនាក់ទំនងជិតស្និទ្ធរវាងអាជ្ញាធរមូលដ្ឋាន និងប្រជាជន ដោយហេតុនេះធ្វើឱ្យមានការយល់ឃើញពីគំនិត សេចក្តីប្រាថ្នា និងតម្រូវការស្របច្បាប់របស់ប្រជាពលរដ្ឋដើម្បីស្វែងរកចម្លើយ។
នេះ ក៏ជា “ស្ពាន” មួយដើម្បីជួយរដ្ឋាភិបាលតភ្ជាប់កាន់តែជិតស្និទ្ធជាមួយប្រជាជន រួមចំណែករក្សាស្ថានការណ៍សន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គមក្នុងខេត្ត ដាកឡាក់ ក៏ដូចជាតំបន់ខ្ពង់រាបភូមិភាគកណ្តាលផងដែរ៕