រដ្ឋាភិបាលវៀតណាមពង្រឹងនិងពង្រីកសុខុមាលភាពសង្គម​សម្រាប់ប្រជាពលរដ្ឋជាជនជាតិភាគតិច

តៃង្វៀន (Tay Nguyen) ជាតំបន់ខ្ពង់រាបភាគកណ្តាលនៃប្រទេសវៀតណាមមានជនជាតិចំនួន ៥៣ជ​នជាតិ​​រស់នៅជាមួយគ្នា ក្នុងនោះមានជនជាតិភាគតិចចំនួន ៥២ ដោយមានចំនួន​ប្រជាជនជាង ២,២ លាននាក់ ស្មើនឹង ៣៨% នៃចំនួនប្រជាជនក្នុងតំបន់ទាំងមូល

នេះគឺជាតំបន់ដែលមានក្រុមជនជាតិភាគតិចច្រើនជាងគេនៅវៀតណាម ហើយជនជាតិភាគតិចនៅតំបន់នេះ រស់នៅប្រកបដោយសាមគ្គីភាព សប្បាយរីករាយ​ប៉ុន្តែជីវភាពរស់នៅ​របស់ប្រជាជនភាគច្រើននៅតែជួបការលំបាក​។

នៅក្នុង​រយៈ​ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីគាំទ្រការវិនិយោគលើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចនៅតំបន់ជនជាតិ ភាគតិចនិយាយរួម និងតំបន់តៃង្វៀននិយាយដោយឡែក រដ្ឋាភិបាលវៀតណាមបានយកចិត្តទុកដាក់ និងបានចេញគោលនយោបាយ កម្មវិធី និងគម្រោងការណ៍ជាច្រើនអំពីសុខុមាលភាពសង្គមសម្រាប់ជនក្រីក្រ

អនុវត្តគោលនយោបាយទូទៅរបស់រដ្ឋាភិបាល ក្រសួងនគរបាល​វៀតណាមបានសាងសង់ផ្ទះជាង ម៉ឺន​ពាន់​ខ្នង និងសាលារៀនជាច្រើននៅក្នុងបណ្ដាខេត្តដែលមានជនជាតិភាគតិចជាច្រើននៅវៀតណាម ក្នុងនោះ ខេត្តដាក់ឡាក់ ត្រូវបានគេកំណត់ថាជាតំបន់សំខាន់មួយនៅតៃង្វៀន ដើម្បីអនុវត្តការសាងសង់លំនៅដ្ឋានសម្រាប់ជនក្រីក្រ ជាពិសេសជនជាតិភាគតិច។

ប្រជាពលរដ្ឋជាជនជាតិភាគតិច​នៅខេត្តដាក់ឡាក់ ប្រកបរបរកសិកម្ម និងធ្វើស្រែចំការដូច្នេះហើយទើប​ ជីវភាពរស់នៅ​នៅតែលំបាក។ គ្រួសារជនជាតិភាគតិចជាច្រើន នៅក្នុងខេត្តនេះមិនមានផ្ទះសម្បែង ឬមានតែផ្ទះបណ្តោះអាសន្នដែលទ្រុឌទ្រោម ហើយត្រូវការជំនួយលំនៅឋានដើម្បីរក្សាលំនឹងជីវភាពរស់នៅ និងរួចផុតពីភាពក្រីក្រ។

ការក​សាង​លំនៅដ្ឋានរឹងមាំសម្រាប់ជនជាតិភាគតិចតែងតែជាអាទិភាពដំបូង ហើយត្រូវបានផ្តល់ការយកចិត្តទុកដាក់ជាពិសេស ពីថ្នាក់ដឹកនាំខេត្ត ដាក់ឡាក់ដោយមានកម្មវិធី និងគោលនយោបាយជាក់ស្តែង និងមានប្រសិទ្ធភាពជាច្រើន។ ឆ្លើយតបនឹងចលនា “ប្រទេសទាំងមូលរួមដៃគ្នាដើម្បីជនក្រីក្រដោយមិនទុកនរណាម្នាក់ចោល” អនុវត្តគោលនយោបាយរបស់ក្រសួងនគរបាល នគរបាលខេត្ត ដាក់ឡាក់ បានរួមជាមួយ​គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ដើម្បីបញ្ចុះបញ្ចូលរដ្ឋាភិបាលមូលដ្ឋាន ស្រុក/ឃុំ ម្ចាស់ជំនួយឧបត្ថម្ភថ្លៃសាងសង់លំនៅឋាន ដែលក្នុងនោះ ក្រសួងនគរបាលប្រមូលថវិកាឧបត្ថម្ភចំនួន ២,៥ លានដុល្លារ ខេត្ត ដាក់ឡាក់ ផ្តល់ជំនួយថវិកាចំនួន ០១ លានដុល្លារ ស្រុក ក្រុង ឧបត្ថម្ភ 500 000 USD; ការចំណាយសរុបនៃការអនុវត្តកម្មវិធីនេះគឺជាង លានដុល្លារអាមេរិក ដោយមិនរាប់បញ្ចូលថ្លៃសាងសង់ និងការប្តេជ្ញាចិត្តរបស់អ្នកម៉ៅការមិនយកប្រាក់ចំណេញ ធានាការបញ្ចប់ការសាងសង់ផ្ទះចំនួន ១២០០​ខ្នងនៅក្នុងខេត្ត ដាក់ឡាក់ ឱ្យបានមុនថ្ងៃទី ៣០ខែតុលា ឆ្នាំ២០២៤

មុខវិជ្ជាដែលទទួលជំនួយសាងសង់លំនៅដ្ឋានគឺ គ្រួសារក្រីក្រ គ្រួសារដែលមានការលំបាកអំពីលំនៅឋាន និងជនជាតិភាគតិចគំរូ។ ជាក់ស្តែង ក្នុងចំណោមផ្ទះ ១.២០០ ខ្នងនេះ មានផ្ទះចំនួន ៩៦៦ ខ្នងសម្រាប់គ្រួសារជាជនជាតិភាគតិចដែលមានជីវភាពរស់នៅ​លំបាក ស្មើនឹងជាង ៨០ភាគរយ ប្រការនេះ បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់រដ្ឋាភិបាល ​ចំពោះជនជាតិភាគតិច បង្ហាញពីគោលនយោបាយ និងគោលការណ៍ណែនាំរបស់រដ្ឋាភិបាលវៀតណាមចំពោះការពង្រឹងនិងពង្រីកសុខុមាលភាពសង្គម​សម្រាប់ តំបន់ជនជាតិភាគតិច។ កម្មវិធីនេះមិនត្រឹមតែបង្ហាញពីលក្ខណះមនុស្សធម៌ និងស្មារតីសាមគ្គីភាពរវាងបណ្ដាជនជាតិប៉ុណ្ណោះទេ ថែមទាំងរួមចំណែកពង្រឹងនិងពង្រីកសុខុមាលភាពសង្គម និងសណ្តាប់ធ្នាប់សង្គមក្នុងខេត្ត ដាក់ឡាក់ ទៀតផង។

លោក Y Loan Nie និងលោកស្រី H Rai Hwing ជនជាតិ​ភាគតិច Ede នៅភូមិ Kram ឃុំ Ea Tieu ស្រុក Cu Kuin រំភើបចិត្តយ៉ាងខ្លាំងពេលបានទទួល​ផ្ទះដ៏រឹងមាំ។​ ​ពួកគាត់បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងនគរបាល ដែលបានជួយសាងសង់ផ្ទះជូនពួកគាត់ ដែលជាកត្តាជំរុញទឹកចិត្តគ្រួសារឱ្យខិតខំរកស៊ី ខំប្រឹងប្រែងរួចផុតពី​ភាពក្រីក្រ និងស្ថិរភាពជីវភាពរស់នៅ

ក៏បានទទួលផ្ទះថ្មីលើកនេះផងដែរ លោក អ៊ី ឌុយម៉ុល ជនជាតិ​ អេដេ រស់នៅភូមិហានេ ឃុំ អេដរ៉ុង ទីរួមខេត្តប៊ុនហូ បានឲ្យដឹងថា ជាអ្នកវ័យក្មេង ហើយទើបរៀបការ ជីវភាពរស់នៅលំបាកណាស់ ប្រពន្ធមានផ្ទៃពោះ​ដូច្នេះគាត់​ត្រូវការកន្លែងស្នាក់នៅផង និងចិញ្ចឹមកូនផង។ ​​ទទួល​បាន​ការ​ឧបត្ថម្ភ​លំនៅឋាន​ទាន់​ពេល​វេលា​ពី​រដ្ឋាភិបាល​ នេះជា​​ប្រភពកម្លាំង​លើក​ទឹក​ចិត្ត​ដ៏​អស្ចារ្យ​សម្រាប់​​​ពួក​គេ។

ផ្ទះនីមួយៗនេះដែលបានសាងសង់ថ្មីមានន័យថា គ្រួសារក្រីក្រមួយបន្ថែមទៀតអាចទទួលបានភាពរីករាយ និងសុភមង្គល ដោយហេតុនេះជួយឱ្យពួកគេមានឱកាស និងកម្លាំងចិត្តដើម្បីរួចផុតពី​ភាពក្រីក្រ។ តាមនោះ ផ្សព្វផ្សាយនូវស្មារតីសាមគ្គីភាព និងសេចក្តីស្រលាញ់ ដោយមានគោលដៅតែមួយ គឺការយកចិត្តទុកដាក់ចំពោះជនក្រីក្រ ធានាបាននូវសុខុមាលភាពសង្គម​ ដើម្បីកុំឱ្យនរណាម្នាក់នៅសេសសល់។

កម្មវិធីកសាងលំនៅដ្ឋានថ្មីសម្រាប់គ្រួសារក្រីក្រ ​លំបាកអំពីលំនៅឋាន គ្រួសារគោលនយោបាយ និងជនជាតិភាគតិចក្នុងខេត្ត ដាក់ឡាក់ គឺជាការងារដ៏មានអត្ថន័យ និងជាក់ស្តែងក្នុងការជួយឧបត្ថម្ភជនក្រីក្រមួយចំនួននៅតាមស្រុក​ ទីរួមខេត្ត ទីក្រុង មានលំនៅដ្ឋានប្រកបដោយស្ថិរភាព ​លើកកំបស់ជីវភាពរស់នៅ ​ពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនចំពោះរដ្ឋាភិបាលវៀតណាម

អត្ថបទដែលជាប់ទាក់ទង
Open

Close