អភិបាលខណ្ឌប្ញស្សីកែវ ជួបសំណេះសំណាល និងពិសារអាហារសាមគ្គីយ៉ាងសប្បាយរីករាយក្រៃលែងជាមួយក្រុមកីឡាករអុំទូក ង ឈ្មោះ «សំរែករាជសីហ៍»
ភ្នំពេញ ៖ នាយប់ថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ជិន ប៊ុនធឿន អភិបាល នៃគណៈអភិបាលខណ្ឌប្ញស្សីកែវ បានជួបសំណេះសំណាល និងពិសារអាហារសាមគ្គីយ៉ាងសប្បាយរីករាយក្រៃលែងជាមួយក្រុមកីឡាករអុំទូក ង ឈ្មោះ “សំរែករាជសីហ៍” ជាទូករដ្ឋបាលខណ្ឌ ដែលបានទទួលជ័យជំនះទាំង៦ជើង ក្នុងរយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ។
នាឱកាសនោះ លោក ជិន ប៊ុនធឿន បានថ្លែងអំណរគុណដល់កីឡាករអុំទូកទាំងអស់ ដែលបានខិតខំទាំងកម្លាំងកាយចិត្តរហូតទទួលបានជោគជ័យ និងនាំមកនូវកិត្តិយសជូនរដ្ឋបាលខណ្ឌឫស្សីកែវ ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ ទាំងមូល។ លោកអភិបាលខណ្ឌ បន្តថាយើងអាចធ្វើពិធីនេះបានដោយសារប្រទេសជាតិមាន សុខសន្តិភាព ដោយសារការដឹកនាំដ៏ត្រឹមត្រូវបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងបន្តដឹកនាំ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្ន បានធ្វើឲ្យប្រជាពលរដ្ឋមានសេចក្តីសុខ គ្មានការភិតភ័យចំពោះសង្គ្រាមដូចបណ្តាប្រទេសផ្សេងទៀតក្នុងពិភពលោកដែលកំពុងវឹកវរដោយសារសង្គ្រាម ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលខណ្ឌ ក៏បានឧបត្ថម្ភថវិកាមួយចំនួនធំដល់គណៈកម្មការកីឡាករទូក ង និងកីឡាករ សរុប៩០នាក់ផងដែរ ៕