បដិសេធ ទាំងស្រុង! ចំពោះការផ្សារថា “ដោយមានការខ្វះខាត ចំណុះទូកមកពីខេត្តព្រៃវែង បានវៃអង្គាសប្រាក់គ្នាដើម្បីមកប្រគួតនៅភ្នំពេញ”
រដ្ឋបាលខេត្តព្រៃវែង មានកិត្តិយសសូមជម្រាបជូនសាធារណជន និងសូមប្រកាសបដិសេធទាំងស្រុង ចំពោះការផ្សព្វផ្សាយតាមរយៈប្រព័ន្ធបណ្ដោញហេ្វសប៊ុក (Facebook) ដែលមានគណនីឈ្មោះ Thmey Thmey កាលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានផ្សព្វផ្សាយព័ត៌មានថា “ដោយមានការខ្វះខាត ចំណុះទូកមកពីខេត្តព្រៃវែង បានវៃអង្គាសប្រាក់គ្នាដើម្បីមកប្រគួតនៅភ្នំពេញ”។
ទូក ”ព្រះភិរុណតេជះសែនជ័យសិរីមង្គលបារមីឈូងខ្លាង” មកពីខេត្តព្រៃវែង កំពុងជួបការខ្វះខាតថវិកា និងអាហាហូបចុក សម្រាប់កីឡាករដែលត្រូវចូលរួមប្រកួតប្រជែងក្នុងព្រះរាជពិធីអុំទូកនៅរាជធានីភ្នំពេញ។