ឃាត់ខ្លួនជនជាតិឡាវម្នាក់បរួមនិងថ្នាំញៀនប្រមាណជា១៦៧ ដុំ

ខេត្តស្ទឹងត្រែង ៖ សមត្ថកិច្ច បញ្ជាក់ថា  កាលពីព្រឹកថ្ងៃទី០៩  ខែវិច្ឆិកា  ឆ្នាំ២០២៤  វេលាម៉ោង០៨ និង ៤០នាទី នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល បានត្រួតពិនិត្យឆែកឆេររថយន្តចំនួន០១គ្រឿង ម៉ាក FORTUNER ពណ៌ស ស្លាកលេខឡាវ 1115 ដែលធ្វើចរាចរណ៍ពីប្រទេសឡាវឆ្លងកាត់ចូលមកប្រទេសកម្ពុជាតាមច្រកអន្តរជាតិត្រពាំងក្រៀលខេត្តស្ទឹងត្រែង ។

ក្រោយធ្វើការឆែកឆេររថយន្តខាងលើ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនជាតិឡាវម្នាក់រួមនិងវត្ថុតាងគ្រឿងញៀនជាច្រើនដុំដែលរកឃើញនៅក្នុងរថយន្ត។

សមត្ថកិច្ចបានបន្តឲ្យដឹងថា វត្ថុតាងដែលសមត្ថកិច្ចឆែកឆេរឃើញមានគ្រឿងញៀនចំនួន ១៦៧ដុំ ក្រោយពីត្រួតពិនិត្យចប់ នគរបាលបន្តោប្រវេសន៍បានធ្វើការប្រគល់ទាំងវត្ថុតាងគ្រឿងញៀននិងជនសង្ស័យ ព្រមទាំងសម្ភារខាងលើ មកអោយខាងកម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីបន្តនីតិវិធី ដោយមានការដឹកនាំសម្របសម្រួលពីលោក ស៊ិន សុហឹង ព្រះរាជអាជ្ញារង សាលាដំបូងខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនសង្ស័យ០១ម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ VUE YENG ភេទប្រុសជនជាតិឡាវ ថ្ងៃខែឆ្នាំកំណើត ០៥.០២.១៩៩៣ ទីកន្លែងបច្ចុប្បន្នប្រទេសឡាវ
ប្រើលិខិតឆ្លងដែនលេខ P 1859439 ។
វត្ថុតាងចាប់យករួមមាន
គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(WY) ចំនួន ១៦៧ដុំ ទម្ងន់សុទ្ធ ៩៣គីឡូ និង ០៩៧.២៥ក្រាម  គិតជាគ្រាប់ប្រហែលចំនួន ១,០៣៤,៤១៣គ្រាប់។

សម្ភារចាប់យករួមមាន ៖
ឡាន ០១គ្រឿង ម៉ាក FORTUNER ពណ៌ស
ទូរស័ព្ទដៃចំនួន ០៣គ្រឿង
ឯកសារពាក់ព័ន្ធមួយចំនួន។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងគ្រឿងញៀន រួមនិងសម្ភារៈ កម្លាំងទំនាញនៃស្នងការនគរបាលខេត្តស្ទឹងត្រែង កំពុងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីទៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង៕

ដោយ ៖  អ៊ុល គឹម លាង

អត្ថបទដែលជាប់ទាក់ទង
Open

Close