អភិបាលខេត្តកំពង់ធំ ៖ ក្នុងនាមជាជនជាតិខ្មែរមួយរូប ខ្ញុំសូមចាត់ទុកអត្តចរឹតរបស់ជនធំដឹងក្តីនៅបរទេសមួយចំនួនតូច ជា « អត្តចរឹតពាល » ដែលបានធ្វើការប្រមាថមកលើសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាវីរៈជនមានគុណបំណាច់យ៉ាងធំធេងសម្រាប់ប្រជាជនកម្ពុជា
ខេត្តកំពង់ធំ ៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ៖ ក្នុងនាមជាជនជាតិខ្មែរមួយរូប ខ្ញុំសូមចាត់ទុកអត្តចរឹតរបស់ជនធំដឹងក្តីនៅបរទេសមួយចំនួនតូច ជា « អត្តចរឹតពាល » ដែលបានធ្វើការប្រមាថមកលើសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាវីរៈជនមានគុណបំណាច់យ៉ាងធំធេងសម្រាប់ប្រជាជនកម្ពុជា។
ស្ថិតក្នុងកាលៈទេសៈណាក៏ដោយ យើងត្រូវចងចាំ និងគោរពជាប់ជានិច្ចចំពោះការលះបង់របស់សម្តេចតេជោ ដែលបានយកជីវិតធ្វើដើមទុន រំដោះជាតិមាតុភូមិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត, បង្រួបបង្រួមជាតិ តាមរយៈនយោបាយឈ្នះ-ឈ្នះ រហូតប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍដូចបច្ចុប្បន្ន។
ក្នុងនាមខ្ញុំផ្ទាល់ជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ ខ្ញុំសូមប្តេជ្ញាប្រឆាំងយ៉ាងដាច់ខាត ចំពោះរាល់ទង្វើមិនគប្បីណាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់សម្ដេចតេជោ វីរៈជនរបស់កម្ពុជា។