កំពង់ស្ពឺ ៖ ដោយអនុវត្តតាមបទបញ្ជាររបស់លោក ឧត្តមសេនីយត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ការិយាល័យប្រឆាំងគ្រឿងញៀន បានអនុវត្តនីតិវិធី បង្រ្កាប ករណី រក្សាទុក និងចែកចាយ នូវសារធាតុញៀនដោយខុសច្បាប់ចំនួន ០១ករណី កាលពីថ្ងៃទី០៦ ខែវិច្ចកា ឆ្នាំ២០២៤ វេលាម៉ោង១៤ និង ១២នាទី ស្ថិតនៅចំណុចភូមិអណ្ដូងចំបក់ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដោយកម្លាំងជំនាញខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ បានធ្វើការឃាត់ជនសង្ស័យចំនួន ២នាក់
ទី១.ឈ្មោះ ពូក ចាន់នី ភេទ ប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិអណ្ដូងចំបក់ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
ទី២.ឈ្មោះ រឺន រតនា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំភូមិក្រឡាញ់ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
ដោយចាប់យកវត្ថុតាងរួមមាន៖ម្សៅក្រាមពណ៏សចំនួន០៤កញ្ចប់,ម៉ូតូចំនួន០២គ្រឿង,ទូរស័ព្ទចំនួន១គ្រឿង,កាំបិតកែច្នៃ១ដើម,កាំភ្លើងកែច្នៃ១ដើម និងឧបករណ៍ជក់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវកម្លាំងកងរាជអាវុធហត្ថ បញ្ជូនមកបញ្ជារការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដើម្បីបន្តនីតិវិធីតាមច្បាប់៕