លោក ឌី រ័ត្នខេមរុណ ដឹកនាំ កិច្ចប្រជុំជីវភាពបក្ស ប្រចាំខែ វិច្ឆិកា របស់ក្រុមការងារចុះ មូលដ្ឋាន សង្កាត់អូឬស្សីទី២

 

ភ្នំពេញ៖ នៅវេលាម៉ោង ១៤ និង ៣០នាទី ល្ងាចថ្ងៃព្រហស្បតិ៍ ៧កើត ខែ កត្តិក ឆ្នាំរោង ឆស័ក ព,ស ២៥៦៨ ត្រូវនិង ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ២០២៤ ក្នុងនាមជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់អូឬស្សីទី២ ខណ្ឌ៧មករា ខ្ញុំបានចូលរួមធ្វើការប្រជុំជីវភាពបក្សប្រចាំខែ វិច្ឆិកា ឆ្នាំ២០២៤ របស់គណបក្ស សង្កាត់អូឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ក្នុងកិច្ចប្រជុំនេះដែរមានសមាសភាពចូលរួមដូចជា៖
លោក ឌី រ័ត្នខេមរុណ ប្រធានក្រុមការងារចុះជួយមូលដ្ឋាន សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា ។
លោក ចាន់ ពិសិដ្ឋ ប្រធានគណបក្សសង្កាត់អូរឫស្សីទី២។
លោក សុខ អាត អនុប្រធានក្រុមការងារចុះជួយសង្កាត់អូរឫស្សីទី២។
លោកស្រី ហ៊ុន ចន្ធូ អនុប្រធានក្រុមការងារចុះជួយសង្កាត់អូរឫស្សីទី២ ។
អស់លោក លោកស្រី ជាសមាជិក សមាជិកា គណបក្សសង្កាត់អូឬស្សីទី២ សរុបចំនួន ២៦នាក់ ស្រី១០នាក់ ។
ក្នុងកិច្ចប្រជុំឆ្លងលើរបៀបវារៈដូចខាងក្រោម ៖

ឆ្លងពង្រាងរបាយការណ៍ស្ដីពីលទ្ធផលការងារប្រចាំខែ វិច្ឆិកា ឆ្នាំ២០២៤ ។

សាខាបក្សភូមិ រាយការណ៍ពីសភាពការណ៏ទូទៅក្នុងមូលដ្ឋានភូមិនីមួយៗ ។
មតិចូលរួម របស់លោក ចាន់ ពិសិដ្ឋ ប្រធានគណបក្សសង្កាត់អូរឫស្សីទី២ ។

មតិបូកសរុបរបាយការណ៍ប្រចាំខែរបស់ ប្រធានក្រុមការងារចុះជួយមូលដ្ឋានគណបក្សសង្កាត់អូរឫស្សីទី២ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close