មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បាទទួលអំណោយពីសប្បុរសជន ពីសមាគម IDI

(ខេត្តកំពង់ស្ពឺ)៖ នៅថ្ងៃពុធ ៦ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បាទទួលអំណោយពីសប្បុរសជន ពីសមាគម IDI ដែលដឹកនាំប្រគល់អំណោយ ដោយ បណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល ។ រាយនាម សប្បរសជន ដែលជាសមាជិក IDI ដូចខាងក្រោម :
១.លោកបណ្ឌិត ហោ សេរីវឌ្ឍន៍
២.លោក ចាប សុភ័គ
៣.ឧកញ៉ា អ៊ុច សោភណ្ឌ
៤.ឧកញ៉ា ហ៊ួត សុខជា
៥.លោក សៀង ឆាង
៦.លោក ប៉ុល ពន្លឺ
៧.លោក ដួង សុីឥន្ទ
៨.លោកស្រី មុជ លក្ខិណា

បានចូលរួមឧបត្ថម្ភថវិកាសម្រាប់ទិញឡានសារ៉ែន ៣គ្រឿង ដើម្បីជាប្រយោជន៍ដ៏ថ្លៃថ្លាក្នុងការចូលរួមចំណែកគាំទ្រដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជាពិសេស បន្ថែមពីនោះ លោកបណ្ឌិត ហោ សេរីវទ្ឍន៍ ក៏បានឧបត្ថម្ភថវិកាបន្ថែមចំនួន ១០០០$ បន្ថែមទៀត សម្រាប់គាំទ្រដល់អង្គភាពបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេតកំពង់ស្ពឺផងដែរ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ព្រមទាំងជួបសំណេះសំណាល ប្រកបដោយភាពសប្បាយរីករាយ ស្និទ្ធស្នាល ប្រកបដោយភក្ដីភាពក្រោមដំបូលនៃសន្តិភាព និង កោតសរសើរចំពោះបងប្អូនសប្បុរសជនដែលតែងតែ លះបង់ទ្រព្យធនផ្ទាល់ខ្លួនដើម្បីចូលរួមឧបត្ថម្ភជូនដល់កងកម្លាំងនៃ អង្គភាពបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៕

ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏សូមជូនពរដល់សប្បុរសជនទាំងអស់សូមជួបប្រទះនូវពុទ្ធពរទាំងឡាយ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និង ទទួលជោគជ័យគ្រប់ភារកិច្ចការងារ និងរកសុីទទួលទានមានបានគ្រប់មុខរបរអាជីវកម្មបន្ដទៀត៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close