ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី បានពិគ្រោះពិភាក្សាដើម្បីជម្រះចោលសំណុំរឿងចំនួន ៣១៥ករណី ដែលជាការជម្រះបន្ថែម
ភ្នំពេញ៖ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី បានពិគ្រោះពិភាក្សាដើម្បីជម្រះចោលសំណុំរឿងចំនួន ៣១៥ករណី ដែលជាការជម្រះបន្ថែម។
មូលដ្ឋាននៃការសម្រេចចិត្តនេះផ្អែកលើ៖
១. មានការប្តេជ្ញាចិត្តខ្ពស់ខាងនយោបាយ
២. មានយន្តការ និងការចាត់តាំង
៣. កំណត់បាន និងស្គាល់បញ្ហា យល់បានអំពីបញ្ហា
៤. សកម្មស្មើដៃឆ្ពោះទៅរកគោលដៅរួមតែមួយ
បើគិតត្រឹមថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ចំពោះ ករណី វិវាទ ដែលនៅសេសសល់ មានប្រមាណ៦% ជាករណីដែលមិនមានចរិតជាវិវាទក្រោមការញុះញង់ ខាងនោយោបាយនោះឡើយ ហើយក្រុមការងារនឹងធ្វើការបន្តដោះស្រាយជូនប្រជាពលរដ្ឋដែលពាក់ព័ន្ធ។
កិច្ចប្រជុំពិនិត្យ និងពិភាក្សាការងារពាក់ព័ន្ធនឹងករណីវិវាទដីធ្លីដែលនៅសេសសល់។













