កំពង់ស្ពឺ ៖ នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញចែកអាវរងា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចែកជូន ដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែល សម្តេចលោកតែងតែគិតគូរ ពីសុខទុក្ខ តម្រូវការចាំបាច់របស់ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់នៅពេលរដូវរងារម្តងៗ។
ឆ្លៀតក្នុងឪកាសនេះផងដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បានផ្តាំផ្ញើរដល់ លោកមេបញ្ជាការរង នាយទាហាន នាយទាហ៊ានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រូវមានភាពទទួលខុសត្រូវ ស្លៀកពាក់ អោយបានសមរម្យត្រឹមត្រូវ ក្នុងការអនុវត្តតួនាទី ភារកិច្ច ប្រចាំថ្ងៃ ព្រមទាំងខិតខំថែរក្សាទុក្ខដាក់ សម្ភារៈបរិក្ខារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច។ត្រូវមានសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ មានស្មារតី ឆន្ទ: មនសិការ ស្មោះត្រង់ អង់អាចក្លាហាន ឧស្សាហ៍ព្យាយាម គោរពក្រមសីលធម៌ វិជ្ជាជីវៈកងរាជអាវុធហត្ថ សហការជាមួយអាជ្ញាធរ ជំនាញពាក់ព័ន្ធ ដើម្បីសម្រេចភារកិច្ចជូនអង្គភាព និងប្រទេសជាតិ។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏សូមជូនពរដល់ លោកមេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទាំងអស សូមជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លៀតឡើយ៕















