សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៤ នៃរដ្ឋបាលខណ្ឌដូនពេញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣០នាទី រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៤ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម សុខ ពេញវុធ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ។

សិក្ខាសាលានេះក៏មានការចូលរួមពី លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ, លោក សាន់ សុផាត ប្រធានមន្ទីរផែនការរាជធានីភ្នំពេញ, ក្រុមប្រឹក្សាខណ្ឌ, គណៈអភិបាលខណ្ឌ, គណៈនាយករដ្ឋបាល , លោក-លោកស្រី តំណាងឲ្យមន្ទីរជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ, លោក-លោកស្រី តំណាងដៃគូរអភិវឌ្ឍន៍នានា, លោក-លោកស្រី ជាសប្បុរសជន និងវិស័យឯកជន, លោក-លោកស្រី ប្រធានអនុប្រធានការិយាល័យទាំង១១, លោក អធិការរងនគរបាលខណ្ឌ, លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, លោកប្រធានយោធភូមិភាគពិសេសខណ្ឌ, លោក-លោកស្រីចៅសង្កាត់ទាំង១១, លោក-លោកស្រី ស្មៀនសង្កាត់ទាំង១១ និងលោក-លោកស្រីតំណាងអង្គការសង្គមស៊ីវិល សរុបចំនួន ១៤៦នាក់ ស្រី ៤៨នាក់។

ក្នុងសិក្ខាសាលាសមាហរណកម្ម ក្នុងឆ្នាំ២០២៤ កន្លងមកឃើញថា គម្រោងដែលទទួលបានការគាំទ្រសរុបចំនួន ១០៩ គម្រោង អនុវត្តសម្រេចបាន ៩២គម្រោង ស្មើ៨៤.៤% ក្នុងនោះ៖ផ្នែកសេដ្ឋកិច្ចចំនួន ១៧គម្រោង, ផ្នែកសង្គមកិច្ចចំនួន ៤២គម្រោង, ផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ចំនួន ១៣គម្រោង និងគម្រោងផ្នែករដ្ឋបាល និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ចំនួន ២០គម្រោង ចំពោះគម្រោងដែលត្រូវដាក់ស្នើសុំការគាំទ្រនៅក្នុងសិក្ខាសាលាសមាហរណកម្ម ក្នុងឆ្នាំ២០២៤ នាពេលនេះរួមមាន គម្រោងសកម្មភាពអាទិភាពរបស់ខណ្ឌ មានចំនួន ១០៤គម្រោង ក្នុងនោះមាន ៖ ផ្នែកសេដ្ឋកិច្ច ចំនួន ២១គម្រោង, ផ្នែកសង្គមកិច្ច ចំនួន ៤៨គម្រោង, ផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ចំនួន ១៥គម្រោង និងផ្នែករដ្ឋបាល និង សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ចំនួន ២០គម្រោង ។

សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលនាពេកនេះ គឺដើម្បីផ្សព្វផ្សាយគម្រោងវិនិយោគជាអាទិភាពឆ្នាំ២០២៥ របស់រដ្ឋបាលខណ្ឌ និងគម្រោងវិនិយោគជាអាទិភាពឆ្នាំ២០២៥ របស់រដ្ឋបាលសង្កាត់ទាំង១១ ដោយស្នើសុំការគាំទ្រគម្រោង ពីមន្ទីរ អង្គភាពជំនាញ អង្គការ ដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន និងសប្បុរសជន ដើម្បីគាំទ្រគម្រោងរបស់ខណ្ឌ និងសង្កាត់ ។

ក្នុងនោះផងដែរ ឯកឧត្តម អភិបាលរង បានមានមតិផ្តាំផ្ញើ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយគាំទ្ររបស់អង្គភាព/ ស្ថាប័នពាក់ព័ន្ធ និងអ្នកចូលរួមទាំងអស់ដែលបានជួយគាំទ្រដល់គម្រោងអភិវឌ្ឍន៍ ខណ្ឌ/សង្កាត់ ក្នុងពេលកន្លងមក ហើយសូមសំណូមពរអោយបន្តការគាំទ្រតទៅទៀត ដើម្បីចូលរួមអភិវឌ្ឍរាជធានីភ្នំពេញឱ្យកាន់តែមានការរីកចម្រើនបន្តទៅទៀត ។

អត្ថបទដែលជាប់ទាក់ទង
Open

Close