ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមបំភ្លឺជូនសាធារណជនទៅនឹងសារព័ត៌មាន មួយចំនួន ដែលបានផ្សព្វផ្សាយវីដេអូ ធ្វើបទសម្ភាសន៍ពាក់ព័ន្ធករណីអំពើលួ..ច (កង់) និងទទួលផលចោរកម្ម នៅឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយភ្ជាប់នូវខ្លឹមសារថា ទិញកង់ ១ម៉ឺន រៀល ជាប់ គុ..ក។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត កម្លាំងជំនាញខេត្ត និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ស្រាវជ្រាវករណីដែលបានចុះផ្សាយខាងលើ ជាលទ្ធផល៖ ករណីៈ អំពើលួ..ច (កង់) និងទទួលផលចោ…រកម្ម
កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០៤:០០នាទី ចំណុច ភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ជនសង្ស័យ ០២នាក់៖
១.ឈ្មោះ ធី ជូលី ភេទប្រុស អាយុ ១ ៦ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិរានថ្ម ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (មុខរបរ មិនពិតប្រាកដ) ជា អ្នកលួ..ចកង់។
២.ឈ្មោះ ម៉ៅ ថារដ្ឋ ភេទប្រុស អាយុ ២ ៦ ឆ្នាំ ស្នាក់នៅភូមិសៀម រាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (មុខរបរ ទិញលក់អេតចាយ) (អ្នកទទួលផលចោ…រកម្ម)
វត្ថុតាងចាប់យក
ម៉ូតូស្មាស់ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្តាល-1H-4110 សណ្តោង រ៉ីម៉ក ពណ៌ខៀវ។
យោងតាមរបាយកាណ៍ សមត្ថកិច្ច បញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៣ និង ២០នាទី ទៀបភ្លឺ ជនសង្ស័យឈ្មោះ ធី ជូលី បានដើរចេញពីខ្ទមអ្នកតានៅភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ដើរទៅតាមផ្លូវលំក្នុងភូមិ ពេលដើរដល់ចំណុចកើតហេតុខាងលើជនសង្ស័..យ ក៏បានឃើញកង់គេទុកចោលនៅខាងក្រោយផ្ទះ ភ្លាមនោះជនសង្ស័..យក៏បានធ្វើសកម្មភាពដើរចូល និងលួ..ចបណ្តើរកង់នោះចេញមកក្រៅ រួចជនសង្ស័..យខាងលើក៏បានជិះកង់ដែលលួ..ចបាននោះយកទៅទុក នៅក្បែររោងអ្នកតា នៅភូមិព្រែកអង្គុញ ឃុំសៀមរាបវិញ ។
លុះព្រឹកឡើង ថ្ងៃខែឆ្នាំដដែល វេលាម៉ោង១១ និង ០០នាទី ជនសង្ស័..យខាងលើបានជិះកង់ដែលលួ..ចបាននោះយកទៅលក់អោយជនសង្ស័..យឈ្មោះ ម៉ៅ ថារដ្ឋ ដែលជាអ្នកទិញលក់អេតចាយ តាមរ៉ឺម៉ក ដល់ផ្ទះក្នុងតម្លៃ១០,០០០ ម៉ឺនរៀល រួចជនសង្ស័..យឈ្មោះ ម៉ៅ ថារដ្ឋ ក៏បាន យកកង់ដែលទិញបាននោះ កា..ប់សា..ច់ និងយកទៅលក់បន្តបានតម្លៃ ១១,៥០០ ម៉ឺនរៀល។
ចំពោះជនសង្ស័..យទាំងពីរខាងលើសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនី..តិវិធី។