ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃសុក្រ ១ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលអំណោយសប្បុរសជន
១.លោកស្រី អុឹង សុផា
២.លោក ឈួន សាវឿន
៣.លោក លូ ស្រ៊ុន និងលោកស្រី ហួត ស្រីឡៃ
៤.លោក អ៊ន់ វណ្ណា និងលោកស្រី ឈាវ ស៊ីណេត
៥.លោក សយ ភុំ និងលោកស្រី ឈាវ ស៊ីណុន
៦.លោក ស៊ុន សុភាព
៧.កញ្ញា វណ្ណា ហ្សាពីរ
៨.លោក ហ៊ួរ ចាន់ធឿន និង លោកស្រី លី ណា
៩.លោក ជា ច័ន្ទពិសិដ្ឋ
បានឧបត្ថម្ភ ទឹកសុទ្ធCambodia 150កេះ និភេសជ្ជៈ អាយ 150កេះ ដើម្បីអបអរសាទរ បុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ខេត្តកំពង់ស្ពឺ ឆ្នាំ២០២៤៕
ឆ្លៀតក្នុងឱកាសនេះផង លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សប្បុរសជន ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនក្នុងការឧបត្ថម្ភជូនអង្គភាព និងសូមជូនពរជួបប្រទះនូវពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីរឃ្លៀងឃ្លាតឡើយ៕