ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃសុក្រ ១ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលអំណោយសប្បុរសជនពី លោកឧកញ៉ា អុឹង វាសនា ដោយលោកឧកញ៉ាបានចាត់ដំណាងអោយយកទឹកសុទ្ធប្រីវីដា ចំនួន១៥០កេស និងមីម៉ាម៉ា ចំនួន៣០កេស មកប្រគល់ជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
ក្នុងនាមមេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកឧកញ៉ា អុឹង វាសនា និងសូមគោរពជូនពរលោកឧកញ៉ា និងក្រុមការងារទាំងអស់សូមជួបប្រទះនូវពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីរឃ្លៀងឃ្លាតឡើយ៕



