មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសប្បុរសជនដែលបានឧបត្ថម្ភជាបន្តបន្ទាប់
កំពង់ស្ពឺ ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសប្បុរសជនដែលបានឧបត្ថម្ភជាបន្តបន្ទាប់ដើម្បីអបអរសាទរពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ខេត្តកំពង់ស្ពឺឆ្នាំ២០២៤ ជូនអង្គភាព នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយលោក ជា កុកងូវ និងលោកស្រី បានឧបត្ថម្ភថវិកាចំនួន 1.000.000៛,លោកស្រី អូន ស្រីពៅ និងស្វាមី បានឧបត្ថម្ភថវិកាចំនួន 800.000៛ ,លោក ឌិន ឆេងនិងភវិយា បានឧបត្ថម្ភថវិកាចំនួន 5000.000៛ និងលោកទៀ ឆេងឡុង និងភរិយា បានឧបត្ថម្ភថវិកាចំនួន 400.000៛ដល់ទូក ង (ទូកចំណុះអោយបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ)៕
ព្រមទាំងជួបសំណេះសំណាល ប្រកបដោយភាពសប្បាយរីករាយ ស្និទ្ធស្នាល ប្រកបដោយភក្ដីភាពក្រោមដំបូលនៃសន្តិភាព និង កោតសរសើរចំពោះបងប្អូនសប្បុរសជនដែលតែងតែ លះបង់ទ្រព្យធនផ្ទាល់ខ្លួនដើម្បីចូលរួមឧបត្ថម្ភជូនដល់កងកម្លាំងនៃ អង្គភាពបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៕
ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏សូមជូនពរដល់សប្បុរសជនទាំងអស់សូមជួបប្រទះនូវពុទ្ធពរទាំងឡាយ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងរកសុីទទួលទានមានបាន រីកចម្រើន ក្នុងមុខរបរអាជីវកម្មបន្ដទៀត៕