ឯកឧត្តម ប្រាក់ សោភ័ណ អបអរសាទរ ដល់សិស្សានុសិស្ស ដែលទទួលបានជ័យលាភីចំនួន​ ៩​១២៥នាក់ (និទ្ទេសA  221 នាក់)

ខេត្តសៀមរាប៖ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប លើកឡើងថា ៖ និទ្ទេសA  221 នាក់ ក្នុងចំណោមសិស្ស ដែលប្រលងជាប់៩១២៥នាក់ នាយក ពូកែ គ្រូមានឆន្ទះ សិស្សតស៊ូ មាតាបិតា យល់ដឹងល្អ រដ្ឋបាលខេត្ត គាំទ្របំពេញគ្រប់តម្រូវការ។
ឯកឧត្តម អភិបាលខេត្តសៀមរាប សូមអបអរសាទរ ដល់សិស្សានុសិស្សដែលទទួលបានជ័យលាភីចំនួន​ ៩​១២៥នាក់ ស្មេីនឹង​ ៨៦,១០%​ ស្រី​ ៥​ ៥០៤នាក់​ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤​ ខេត្តសៀមរាប នាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣-២០២៤​ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤​ មានសិស្សប្រឡងសរុប ១០​ ៧៣៦នាក់ ស្រី៦​ ២៥៧នាក់។
ជាលទ្ធផលជាផ្លូវការឆ្នាំសិក្សា២០២៣-២០២៤ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បេក្ខជនមកប្រឡងសរុប​១០​ ៥៩៨នាក់ ស្រី​ ៦​ ២០៤នាក់​ ប្រឡងជាប់​សរុប​ ៩​ ១២៥នាក់ ស្មេីនឹង​ ៨៦,១០%​ ស្រី​ ៥​ ៥០៤នាក់​ និងទទួលបាននិទ្ទេសA ចំនួន​ ២២១នាក់ ស្រី​ ១២២នាក់ និទ្ទេសB​ ៨៦៤នាក់ ស្រី​ ៥៦១នាក់​ និទ្ទេសC ២​ ០៧១នាក់ ស្រី​ ១​ ៣៥៣នាក់ និទ្ទេសD​ ៣​ ២៩៨នាក់ ស្រី​ ១​ ៩៩៨នាក់ និងនិទ្ទេសE​ ២​ ៦៧១នាក់ ស្រី ១​ ៤៧០នាក់។
អត្ថបទដែលជាប់ទាក់ទង
Open

Close