ប្អូនស្រីម្នាក់ មានជីវភាព ខ្វះខាត ប្រឡងជាប់និន្ទេស A ចង់បន្តការសិក្សា នៅថ្នាក់ឧត្តមសិក្សា

ខេត្តកំពង់ចាម៖ ក្រោយពីទទួលបានព័ត៌មាន លើបណ្តាញសង្គម ដែលមានគណនីឈ្មោះ Oun Pov កាលពីថ្ងៃ០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក បាន ស្រេង អភិបាល នៃគណៈអភិបាលស្រុកស្ទឹងត្រង់ រួមជាមួយលោកមេឃុំសូភាស មេភូមិដីក្រហម បានចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខ ជាមួយសិស្សឈ្មោះ គីម យ៉េកហ៊ាង ដែលជាសិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា (2023-2024) ទទួលបាននិទ្ទេសA និងអាណាព្យាបាល ឃើញថាពួកគាត់ពិតជាមាន ជីវភាពខ្វះខាតជួបការលំបាកពិតប្រាកដ ។

ក្នុងឱកាសនោះដែរ លោកអភិបាលស្រុក បានកោតសរសើរនូវការខិតខំប្រឹងប្រែងលើការសិក្សារបស់ក្មួយស្រី រហូតដល់ទទួលនិទ្ទេសA ទោះបីជាស្ថានភាពគ្រួសារបស់ក្មួយជួបការលំបាកយ៉ាងណាក្តី និងបានលើកទឹកចិត្តបន្ថែមទៀតដល់ក្មួយស្រី ដើម្បីបន្តក្តីសង្ឃឹមសម្រាប់ឆ្ពោះទៅរកការសិក្សានៅថ្នាក់ ឧត្តមសិក្សាបន្ថែមទៀត ជាពិសេសការប្រឡងចូលអាហាររូបករណ៍តាមគ្រឹះស្ថានសិក្សារបស់រដ្ឋ ឬឯកជន តាមជំនាញដែលក្មួយស្រីស្រលាញ់និងចង់សិក្សា ។

អត្ថបទដែលជាប់ទាក់ទង
Open

Close