កិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់

ខេត្តកំពត៖ នាព្រឹកថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យសមុទ្រ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ឆ្នាំ២០២៤ ដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រចជាគោលការណ៍ រៀបចំពិធីបុណ្យសមុទ្រ នៅខេត្តកំពត ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ៅ ធនិន  អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំអន្តរក្រសួង ស្ថាប័ន ជាអនុប្រធាននិងសមាជិក ព្រមទាំង លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី តំណាងវិស័យឯកជនជាសមាជិក សរុបចំនួន ១៧៨នាក់ នៅសាលសន្និសីទបូកគោ សាលាខេត្តកំពត។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា ពិធីបុណ្យសមុទ្ររៀបចំបាន១០លើករួចមកហើយ ដោយក្នុងនោះខេត្តកំពត បានរៀបចំ ៣ ដង គឺនៅឆ្នាំ២០១៥, ២០១៩ និង ឆ្នាំ២០២៤ នាពេលខាងមុខនេះ ក្រោមប្រធានបទ “អបអរបេតិកភណ្ឌ  និងចីរភាពនៃតំបន់ឆ្នេរ” ស្របនឹងខេត្តកំពតជា «គោលដៅទេសចរណ៍បេតិកភណ្ឌវប្បធម៌ និងកសិ-ទេសចរណ៍តំបន់ឆ្នេរ» តួយ៉ាងការជ្រើសរើសខេត្តកំពត ដើម្បីរៀបចំពិធីបុណ្យសមុទ្រនាឆ្នាំនេះ ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា និងជំរុញការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធក្នុងការអភិរក្សនិងអភិវឌ្ឍតំបន់ឆ្នេរ ប្រកបដោយចីរភាព ជាពិសេសការពង្រឹងនិងលើកកម្ពស់គុណភាពសេវាកម្មនានាក្នុងឧស្សាហកម្មទេសចរណ៍។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ទៅលើការកំណត់ទិសដៅការងារមួយចំនួន ដែលគួរយកចិត្តទុកដាក់អនុវត្តក្នុងការបំពេញការងារឱ្យបានជិតស្និទ្ធជាមួយអន្តរក្រសួង ស្ថាប័ន, អន្តរវិស័យ ត្រូវមានលក្ខណៈបុរេសកម្ម សកម្ម និងអន្តរសកម្ម រវាងគ្នានិងគ្នា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់, ឱ្យមានភាពប្រទាក់ក្រឡា, និងស៊ីសង្វាក់គ្នា។ 

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីជោគជ័យរៀបចំពិធីបុណ្យសមុទ្រខាងមុខនេះ ហើយភាពជោគជ័យ គឺជាស្នាដៃទាំងអស់គ្នា។ ឯកឧត្តមបានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមក្នុងយុទ្ធនាការ៖ ទាំងអស់គ្នាដើម្បីទេសចរណ៍, ទេសចរណ៍ដើម្បីទាំងអស់គ្នា!, ម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា ម្នាក់!

Inter-ministerial Committee Meeting to Prepare for the 11th Sea Festival in 2024, Presided Over by His Excellency HUOT Hak

Kampot Province: On the morning of Friday, November 1, 2024, His Excellency HUOT Hak, Minister of Tourism and Chair of the Inter-ministerial Committee for Organizing the Sea Festival, presided over a meeting to prepare for the 11th annual Sea Festival. The Royal Government of Cambodia has approved the event, which will be hosted in Kampot Province from December 13 to 15, 2024, under the high presidency of Samdech Moha Bovor Thipadei HUN Manet and Her Excellency Dr. Pich Chanmony.

The meeting was attended by His Excellency MAO Thonin, Governor of Kampot Province and Vice Chair of the Inter-ministerial Committee, along with senior leaders from various ministries, institutions, and representatives from the private sector, totaling 178 participants, at the Bokor Conference Hall, Kampot Provincial Hall.

His Excellency Minister HUOT Hak remarked that the Sea Festival has been organized 10 times so far, with Kampot hosting it three times, in 2015, 2019, and now in 2024. This year’s event will take place under the theme “Celebrating Heritage and Coastal Sustainability,” aligning with Kampot’s designation as a “Cultural Heritage and Agri-Tourism Destination.” Kampot Province was selected to host this year’s Sea Festival with the aim of promoting the potential of Cambodia’s coastal tourism and encouraging the commitment of all stakeholders in the conservation and sustainable development of coastal areas. Special focus is being placed on enhancing and improving the quality of services in the tourism industry.

His Excellency Minister emphasized the need for proactive, collaborative efforts among ministries, sectors, and institutions, underpinned by a strong sense of responsibility, connectivity, and integration.

អត្ថបទដែលជាប់ទាក់ទង
Open

Close