ជនជាតិឡាវម្នាក់ រួមនឹងគ្រឿងញៀន ប្រមាណជាជាង ៣០០ គីឡូក្រាម ត្រូវបាន សមត្ថកិច្ចធ្វើការបង្ក្រាបបាន

ខេត្តស្ទឹងត្រែង៖ កម្លាំងជំនាញ នៃការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងកានរគបាល ខេត្តស្ទឹងត្រែង បានសហការជាមួយកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងកម្លាំងវរសេនាតូចការពារព្រំដែនគោកលេខ៧០១ បានចុះបង្រ្កាបករណីដឹកជញ្ជូនឆ្លងដែនគ្រឿងញៀនដោយខុសច្បាប់ នៅលើកំណាត់ផ្លូវ លេខ ៧ ស្ថិតនៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ ជាជនជាតិឡាវនិងដកហូត បានគ្រឿងញៀនប្រមាណជាជាង ៣០០គីឡូក្រាម។

សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាប ករណី ជួញដូរគ្រឿងញៀន ឆ្លងដែនដោយខុសច្បាប់ខាងលើ នេះ បានកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នៅ វេលាម៉ោង០១ និង០៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី ៣០ ខែតុលាឆ្នាំ ២០២៤។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ខាងលើមាន ឈ្មោះ ឡៅ លី (lAO lEE)ភេទប្រុសជនជាតិឡាវ ថ្ងៃខែឆ្នាំកំណើត ១១.០៦.១៩៩៧ ជនជាតិឡាវ ទីកន្លែងកំណើត ប្រទេសឡាវ
វត្ថុតាងចាប់យករួមមាន

គ្រឿងញៀនប្រភេទកេតាមីនមានចំនួន ១៨បេ រស្មីនឹង ៣២០ដុំ ថ្លឹងទម្ងន់សុទ្ធ ៣១៥គីឡូ និង ៧២៤.៨ក្រាម។
សម្ភារចាប់យករួមមាន:

រថយន្តចំនួន ០២គ្រឿង (ម៉ាក TOYOTA FORTUNER ពណ៍ទឹកមាស ស្លាកលេខភ្នំពេញ 2H-7583 និងម៉ាក TOYOTA TUNDRA ស្លាកលេខភ្នំពេញ 2AA-5577 ពណ៌ខ្មៅ)។

ទូរស័ព្ទចំនួន ០២គ្រឿង ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការ អមសាលាដំបូង ខេត្តដើម្បីចាត់ការបន្តតាមនិតិវិធី ៕

ដោយ ៖ អ៊ុល គឹមលាង

អត្ថបទដែលជាប់ទាក់ទង
Open

Close