កិច្ចប្រជុំរវាងក្រសួងទេសចរណ៍ ជាមួយតំណាងស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា និង វិស័យឯកជនកម្ពុជា កូរ៉េ
ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ មានកិច្ចប្រជុំរវាងក្រសួងទេសចរណ៍ ជាមួយតំណាងស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា និងវិស័យឯកជនទីផ្សារទេសចរណ៍កម្ពុជា កូរ៉េ ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តំណាងស្ថានទូតកូរ៉េប្រចាំនៅកម្ពុជា សមាគមកូរ៉េ សមាគមទេសចរណ៍កម្ពុជា ប្រតិបត្តករទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ វិនិយោគិនកូរ៉េ និងប្រជាជនកូរ៉េដែលរស់នៅ និងប្រកបអាជីវកម្មនៅកម្ពុជា ដើម្បីស្តាប់នូវកង្វល់ និងសំណូមពរ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់ទូរទស្សន៍កូរ៉េមួយដែលចោទប្រកាន់ថាពលរដ្ឋកូរ៉េបានរងគ្រោះដោយការបង្ខាំងធ្វើការខុសច្បាប់ និងត្រូវបានចាប់ជំរិតនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីសភាពការណ៍ពិតនៅកម្ពុជា កត្តាសន្តិភាពពេញលេញ សន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ដែលបង្កបរិយាកាសអនុគ្រោះដល់អ្នកវិនិយោគបរទេស និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវទេសចរពីសាធារណរដ្ឋកូរ៉េ។ រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈមុតមាំ និងដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រប់ប្រភេទទាំងបទល្មើសប្រពៃណី និងបទល្មើសអនឡាញ។ សមាគមកូរ៉េ និងភាគីពាក់ព័ន្ធទាំងអស់ សុទ្ធតែបង្ហាញថាពួកគេរស់នៅ និងប្រកបអាជីវកម្មនៅកម្ពុជាដោយសុខសុវត្ថិភាព និងសុខដុមរមនា ព្រមទាំងបានផ្សព្វផ្សាយទៅប្រជាជនកូរ៉េ និងសហគមន៍កូរ៉េ ឱ្យមកទស្សនាកម្ពុជាប្រកបដោយទំនុកចិត្ត ពីព្រោះកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
Meeting between the Ministry of Tourism, the Representatives of the Embassy of the Republic of Korea to the Kingdom of Cambodia, and the Cambodian-Korean Private Sector
On the afternoon of Wednesday, October 30, 2024, at the Ministry of Tourism, a meeting took place between the Ministry of Tourism, representatives of the Embassy of the Republic of Korea to the Kingdom of Cambodia, and the Cambodian-Korean private tourism sector under the chairmanship of H.E. HUOT Hak, Minister of Tourism. The meeting was attended by high-ranking ministry officials, representatives of the Embassy of the Republic of Korea, members of the Korean Association, the Cambodian Tourism Association, tour operators, tourism companies, Korean investors, and Korean nationals residing and doing business in Cambodia. The meeting aimed to address concerns and requests related to a recent Korean TV report alleging that Korean citizens were subjected to illegal detention and coercion in Cambodia.
The Minister presented Cambodia’s actual situation, emphasizing the nation’s full peace, security, and favorable environment for foreign investment and international tourists, especially from the Republic of Korea. He mentioned the Cambodian government’s strong commitment to taking strict measures to combat all forms of crime, including both traditional and online offenses. The Korean Association and all relevant parties highlighted that Korean residents and businesses operate safely and harmoniously in Cambodia. They also shared the message to the Korean community and korean nationals to visit Cambodia with peace of mind, as Cambodia is a safe destination for both domestic and international visitors.