អភិបាលខេត្ត ប្រកាសផ្តល់រង្វាន់លើកទឹកដល់ បេក្ខជន ចំនួន៥នាក់ ដែលទទួលបាននិទ្ទេសA ក្នុងខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញកាតស្រោមសំបុត្របើកលទ្ធផលប្រលង និងបានសំដែងអារម្មណ៍រំភើប សប្បាយរីករាយ អបអរសាទរក្មួយៗបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣-២០២៤ ចំពោះលទ្ធផលដ៏ត្រចះត្រចង់នេះ។

ដោយឡែក ឆ្នាំនេះ ខេត្តស្ទឹងត្រែង មានបេក្ខជនចំនួន ៥នាក់ ដែលទទួលបាននិទ្ទេស (A) (ក្រុងស្ទឹងត្រែង ៣នាក់, ស្រុកសៀមបូក ១នាក់, ស្រុកសៀមប៉ាង ១នាក់)។

ឯកឧត្តម អភិបាលខេត្ត នឹងមានរង្វាន់លើកទឹកចិត្តសម្រាប់ក្មួយៗ ដែលជាប់និទ្ទេស (A) ទាំង ៥នាក់ របស់ខេត្តស្ទឹងត្រែង។

ក្នុងនេះក៏ ឯកឧត្តម សរ សុពុត្រា សូមសម្ដែងនូវក្ដីសោមនស្សចំពោះប្អូនៗទាំងអស់ដែលបានប្រឡងជាប់ និងចូលរួមសោកស្ដាយប្អូនៗដែលមិនទាន់ទទួលបានលទ្ធផលល្អ សូមព្យាយាមប្រឹងប្រែងបន្តទៀត ។

បេក្ខជន ដែលប្រឡងបាននិទ្ទេស (A) ទាំង ៥នាក់ របស់ខេត្តស្ទឹងត្រែង ៖
១- ទា ចយ និទ្ទេសA ជាសិស្សនៃ វិទ្យាល័យ សៀមប៉ាង
២- ចាន់ធី កែវថាន និទ្ទេសA ជាសិស្សនៃ វិទ្យាល័យទួលវិជ្ជា សៀមបូក
៣- ជា លក្ម្សី ជាសិស្សនៃវិទ្យាល័យព្រះរាជបូជនីយកិច្ច
៤-ឆេង លីជីង ជាសិស្សនៃ វិទ្យាល័យហ៊ុនសែនស្ទឹងត្រែង
៥- កែវ សុគន្ធភារី ជាសិស្សនៃ វិទ្យាល័យហ៊ុនសែនស្ទឹងត្រែង

 

អត្ថបទដែលជាប់ទាក់ទង
Open

Close