រដ្ឋបាលខេត្តព្រះសីហនុ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការរៀបចំ «វេទិកាទាក់ទាញវិនិយោគមកខេត្តព្រះសីហនុ» នៅទីក្រុងស្យាមិន (Xiamen) ប្រទេសចិន
ទីក្រុងស្យាមិន៖ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត និងជាសមាជិកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាវាគ្មិនក្នុង «វេទិកាទាក់ទាញវិនិយោគមកខេត្តព្រះសីហនុ» ដែលមានវិនិយោគិនបរទេសចូលរួមប្រមាណ ១០៥រូប មកពីវិស័យផ្សេងៗគ្នាដូចជា៖ទេសចរណ៍, ហិរញ្ញវត្ថុ, សំណង់និងអចលនទ្រព្យ, ភស្តុភារកម្ម, កសិ-ឧស្សាហកម្ម និង កម្មន្តសាលនិងផលិតកម្មជាដើម ។
វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីជម្រាបជូនវិនិយោគិននូវស្ថានភាពបច្ចុប្បន្ន និងបរិយាកាសវិនិយោគរបស់ខេត្ត ព្រមទាំងបើកបង្ហាញនូវលក្ខណៈពិសេសសំខាន់ៗរបស់ខេត្តព្រះសីហនុដូចជា៖ គុណប្រយោជន៍យុទ្ធសាស្ត្រក្នុងតំបន់, ហេដ្ឋារចនាសម្ព័ន្ធសំបូរបែបនិងរស់រវើក, ភូមិសាស្ត្រ, គោលនយោបាយ និងយន្តការគាំទ្រពិសេស, និងគោលការណ៍លើកទឹកចិត្តពិសេសនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។
ជាលទ្ធផល បណ្តាអ្នកវិនិយោគិនដែលមានសក្តានុពលជាច្រើនបានបង្ហាញការចាប់អារម្មណ៍ពិសេសលើការបណ្តាក់ទុនវិនិយោគនៅខេត្តព្រះសីហនុ លើវិស័យកម្មន្តសាលនិងផលិតកម្ម និងទេសចរណ៍ទំនើប។
************
Preah Sihanouk Provincial Administration and Ministry of Economy and Finance co-organize “Invest in Preah Sihanouk Roadshow” in Xiamen, China
——————
[Xiamen] On October 30, 2024, Mr. Long Dimanche, Deputy Governor of Preah Sihanouk province, member of the Preah Sihanouk Province Investment promotion working group, participated as a speaker in the “Invest in Preah Sihanouk Roadshow”, attended by approximately 105 foreign investors from various sectors such as tourism, finance, construction and real estate, logistics, agro-industry, and manufacturing and production, etc.
The forum aimed at informing investors about the updated situation and favorable business environment of the province by showcasing the key features of the province, including: regional strategic advantages, infrastructures, rich and vibrant geography, supporting policies and mechanisms, and the government’s special packages under the scheme of Special Program to Promote Investment in Preah Sihanouk.
As a result, many potential investors expressed strong interests in making their investments in Preah Sihanouk province particularly in the manufacturing, production and high-end tourism.