ខេត្តសៀមរាប៖ អង្គភាពការពារកុមារ (CPU) បញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែតុលាវេលាម៉ោង១០ព្រឹក ឪពុកម្តាយរបស់កុមារីអាយុ៣ឆ្នាំ បានធ្វើការរាយការណ៍ទៅកាន់សមត្ថកិច្ចអំពីការបាត់ខ្លួនកុមារីនោះ ស្ថិតនៅក្នុងឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានចុះស្វែងរកខ្លួនជនរងគ្រោះជាមួយអ្នកភូមិ ក៏ប៉ុន្តែរកពុំឃើញ។
ការស្វែងរកខ្លួនជនរងគ្រោះបានបន្តរហូតដល់ថ្ងៃទី២៨ ខែតុលា នៅវេលាម៉ោង១០ព្រឹក នៅពេលនោះដែលគេបានរកឃើញសាក សពកុមារីរងគ្រោះ ដេកផ្កាប់មុខ នៅក្នុងវាលស្រែ ចម្ងាយប្រមាណ១៥០ម៉ែត្រ ពីផ្ទះរប់សខ្លួន និងវត្តដែលនៅក្បែរនោះ។
មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានបើកការ ស៊ើបអង្កេតទៅលើករណីនេះ ដោយមានការសហការជាមួយមន្ត្រីនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) និងក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) នៃអង្គភាពការពារកុមារ (CPU)។
ការពិនិត្យកន្លែងកើតហេតុ និងសាកសពត្រូវបានធ្វើឡើងដោយពេញលេញ។ ភ្លាមៗនោះក្រុមការ ងារបានសង្កេតឃើញថា ជនរងគ្រោះត្រូវបានគេប្រព្រឹត្តអំពើរំលោភផ្លូវភេទ និងសម្លាប់។
មន្ត្រីនគរបាលរដ្ឋបាន និងមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបានប្រតិបត្តិការស៊ើបអង្កេត និងសួរនាំសាក្សីជាច្រើននាក់។
ជាលទ្ធផលនៃការសើបសួរនោះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសអាយុ ៥៤ឆ្នាំម្នាក់។
ក្នុងអំឡុងពេលស៊ើបអង្កេតដដែល ក៏មានក្មេងស្រីម្នាក់ទៀតរាយការណ៍មកកាន់ក្រុមការងារអំពីអំពើរំលោភផ្លូវភេទដែលបានប្រព្រឹត្តទៅលើខ្លួន ដោយបុរសដែលបានឃាត់ខ្លួននោះដែល។
ជាលទ្ធផលនៃការស៊ើបអង្កេតដ៏ល្អប្រសើរមួយនេះ និងភស្តុតាងទាំងឡាយដែលបានប្រមូល ថែមទាំងការសួរចម្លើយ បុរសជាជនសង្ស័យបានធ្វើការសារភាពចំពោះអំពើរំលោភសម្លាប់ទៅលើក្មេងស្រីអាយុ៣ឆ្នាំ រួចយកសាកសពទៅបោះចោលនៅក្នុងវាលស្រែ ហើយក៏បានសារភាពចំពោះអំពើរំលោភផ្លូវភេទៅលើក្មេងស្រីម្នាក់ទៀតផងដែរ។
ជនសង្ស័យ ត្រូវបានអាជ្ញាធរចោតប្រកាន់ពីបទឃាតកម្មដោយ មានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ និងដោយមានអំពើរំលោភសេពសន្ថវៈ។
ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។
“នេះគឺជាករណីរំលោភសម្លាប់មួយដែលមានភាពឃោឃៅ និងព្រៃផ្សៃលើសពីការស្មាន ដែលបានប្រព្រឹត្តទៅលើកុមារស្លូតត្រង់ម្នាក់។
CPU សូមថ្លែងអំណរគុណដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ចំពោះការឆ្លើយតបយ៉ាងឆាប់រហ័ស និងការស៊ើបអង្កេតទៅលើរឿងហេតុនេះ។”
លោក James McCABE នាយកប្រតិបត្តិ អង្គភាពការពារកុមារ (CPU) “យើងពុំមានពាក្យអ្វីដែលអាចរៀបរាប់អំពីបទល្មើសនេះឡើយ។ យើងសូមចូលរួមរំលេកទុក្ខ ទៅដល់ឪពុកម្តាយ និងសាច់ញាតិរបស់ជនរងគ្រោះ ក្នុងគ្រាលំបាកនេះ និងសង្ឃឹមថាពួកគេអាចស្វែងរកភាពកក់ក្តៅដោយដឹងថា បុរសនេះ នឹងមិនអាចប្រព្រឹ្តបទល្មើសទៅលើកុមារផ្សេងៗទៀតបានឡើយ។”