ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នាវាទេសចរណ៍ មួយគ្រឿងឈ្មោះ VIKING ORION សញ្ជាតិ NORWAY បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល ២ថ្ងៃ។
នាវានេះ ផ្ទុុកភ្ញៀវទេសចរណ៍ ចំនួន ៨៦៩នាក់/ស្រី ៤៤៨នាក់, មាន ២១សញ្ជាតិ នាវិកចំនួន ៤៦៣នាក់/ស្រី ១០១នាក់, មាន ៤១សញ្ជាតិមានបណ្តោយ ប្រវែង២២៨.៣០ម៉ែត្រទទឹង ២៨.៨០ម៉ែត្រ ជំរៅទឹក ៦.៦៥ម៉ែត្រ ដែលធ្វើចេញមកពីប្រទេសវៀតណាម ចូលចតនៅប្រទេសកម្ពុជា និងត្រឡប់ទៅប្រទេសថៃ វិញនៅវេលាម៉ោង ១៤:០០នាទីថ្ងៃទី៣០.១០.២០២៤។
ភ្ញៀវច្រើនជាងគេ ជនជាតិអាមេរិកចំនួន ៧១៣ នាក់ និងភ្ញៀវទេសចរចេញវិញតាម យន្តហោះ ចំនួន ៩នាក់ ស្រី ៥នាក់ មាន ៣សញ្ជាតិ។








