បុគ្គលម្នាក់ ជាអាវុធហត្ថ បានគំរាមកំហែង តាមរយៈពាក្យសម្ដី រកវ៉ៃ និងបាញ់អ្នកដទៃ! មេ PM ខេត្ត ប្រាប់អ្នកនាំពាក្យថា បុគ្គលនោះមិនមែនជាយោធិននៃកងរាជអាវុធហត្ថទេ!

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ កងរាជអាវុធហត្ថ បានទទួលព័ត៌មានថា មានបុគ្គលម្នាក់ ជាអាវុធហត្ថ បានគំរាមកំហែង តាមរយៈពាក្យសម្ដី រកវ៉ៃ និងបាញ់អ្នកដទៃ។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជនមេត្តាជ្រាបថា តាមសេចក្តីរាយការណ៍ពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាក់ថា បុគ្គលនោះមិនមែនជាយោធិននៃកងរាជអាវុធហត្ថទេ។ កម្លាំងកងរាជអាវុធហត្ថ នឹងកោះហៅបុគ្គលនោះ មកបំភ្លឺនៅទីបញ្ជាការ។
អត្ថបទដែលជាប់ទាក់ទង
Open

Close