ផ្លូវ១ខ្សែ ក្នុងភូមិទួលតាឯក កំពុងរងការ ខូចខាតយ៉ាងដំណំ មានជង្ហុក និងកាឡុកធំៗ  អភិបាលក្រុងបាត់ដំបង ថា គឺក្រឡុកសំណាង បានមកពីការអភិវឌ្ឍន៍ !

បាត់ដំបង៖ ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិទួលតាឯក ក៍ដូចជា ភ្ញៀវជាតិ និង ភ្ញៀវអន្តរជាតិ ដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវ១ខ្សែ ចាប់ពីមុខផ្ទះសំណាក់យីហោ 333 រហូត ដល់ផ្លូវបំបែកជាបួន មុខវត្តឯករស្មី (ហៅវត្តទួលតាឯក) កំពុងរងការខូតខាត យ៉ាងដំណំ ជាហេតុធ្វើឲ្យពួកគាត់ពិបាក ក្នុងការធ្វើដំណើរ និងធ្លាប់មាន គ្រោះថ្នាក់ចរាចរណ៍ ជាច្រើន ករណីទៀតផងដែរ។

ប្រជាពលរដ្ឋ ដែលរស់នៅក្បែរផ្លូវ នោះ (សុំមិនបញ្ចេញឈ្មោះ) បាន រៀបរាប់ថា ប្រសិនបើ 

ស្ថាបនា មិនទាន់ អាជ្ញាធរ មន្ទីរ ស្ថាបន ពាក់ព័ន្ធ គួរណា ចាក់ដីជួសជុល បណ្តោះអាសន្នសិន ក៍បាន ជៀសវាង ករណី គ្រោះថ្នាក់ និងពិបាកធ្វើដំណើរដល់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។

ប្រភពព័ត៌មាន ពីមហាជន បង្ហើប

អោយដឹងថា ផ្លូវមួយខ្សែ ខាងលើ គ្រោងនិងចាក់បេតុង ប៉ុន្តែ មាន ការពន្យាពេលពីមួយឆ្នាំទៅមួយឆ្នាំ ចាប់តាំងពីផ្លូវខូចតិចតួច រហូតដល់ មានជង្ហុក ធំៗជាច្រើនកន្លែង។

ជុំវិញ ក្តីកង្វល់ពីបញ្ហាផ្លូវខូចខាតពិបាកធ្វើដំណើរខាងលើ លោក លាង វាសនា អភិបាលក្រុង

បាត់ដំបង បញ្ជាក់ប្រាប់ភ្នាក់ងារ

សារព័ត៌មាន TNN ប្រចាំខេត្តបាត់ ដំបង  នាព្រឹថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ថា «អារឿងក្រឡុក រឿងហុយ និងរឿងភក់នេះ មិនមែនកើតឡើងដោយចៃដន្យទេ ឬកើតឡើងដោយឯកឯងដែរ គឺក្រឡុក សំណាង បានមកពីការអភិវឌ្ឍន៍ ខ្ញុំធ្លាប់បានពន្យល់ប្រជាពលរដ្ឋច្រើនណាស់ ស៊ូលំបាកយ៉ាងយូរ១ឆ្នាំទៀតទេ អ្វីៗនឹងល្អប្រសើរ ក្នុងខែនេះភ្លៀង ដំណាក់កាលការដ្ឋាន អោយតែរាំងបន្តិច ចាប់ផ្តើមចាក់លុប ជួសជុល ផ្លូវ អោយពលរដ្ឋ ស្រួលធ្វើដំណើរ ហើយ សូមស្តាប់កិច្ចសម្ភាសន៍ទាំងស្រុង ដូចតទៅ៖ ….

ប្រជាពលរដ្ឋ សំណូមពរ ដល់អាជ្ញាធរ ស្ថាបន និង មន្ទីរ ពាក់ព័ន្ធ ទាំងអស់ ជាពិសេស លោក សុខ លូ អភិបាលខេត្តបាត់ដំបង មេត្តា ចុះពិនិត្យ និងជួសជុលផ្លូវខូច ខាងលើនេះអោយបានឆាប់រហ័យផង។

អង្គភាពសារព័ត៌មានយើង នឹងផ្សាយលម្អិតជាបន្តបន្ទាប់ទៀត ប្រសិនបើមានការពន្យល់បកស្រាយ ពីអាជ្ញាធរ មន្ទីរ ស្ថាបន ពាក់ព័ន្ធទាំងអស់ រាល់ម៉ោងធ្វើការ៕

ដោយ ៖ សុខ កុសល

អត្ថបទដែលជាប់ទាក់ទង
Open

Close