ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ក្រុមការងារនាំយកអំណោយចុះសួរសុខទុក្ខ លោកអនុសេនីយ៍ទោ ឃុន ឌីម៉ា ដែលបានវះកាត់ព្យាបាលរបួសជង្គង់ដោយជោគជ័យ!
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ បាននាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខលោកអនុសេនីយ៍ទោ ឃុន ឌីម៉ា សមាជិក វរសេនាតូច អាវុធហត្ថរាជធានីភ្នំពេញ ដែលត្រូវបានក្រុមគ្រូពេទ្យធ្វើការវះកាត់ព្យាបាលរបួសសរសៃជង្គង់ដោយជោគជ័យ កំពុងសម្រាកថែទាំសុខភាពបន្តនៅគេហដ្ឋាន។
ក្នុងឱកាសសួរសុខទុក្ខនោះ ក្រុមការងារ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកថវិកាចំនួន ២លានរៀល ទឹកសុទ្ធ០៤កេស, ផ្លែឈេី ០១កន្ត្រក ទៅជូនជាអំណោយសួរសុខទុក្ខផងដែរ៕