លោក ឌី រ័ត្នខេមរុណ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និង ផ្តល់សម្ភារៈ ដល់ មជ្ឍមណ្ឌល កុមារកំព្រា ចំនួន ៣០នាក់ ដែលស្នាក់នៅ អង្គការ (មេត្តា ករុណា) ស្ថិតក្នុងសង្កាត់ បឹងព្រលឹត

ភ្នំពេញ៖ នៅវេលាម៉ោង ៨និង៣០ នាទីព្រឹក ថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនិងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា ចុះជួបសំណេះ សំណាល សួរសុខទុក្ខ និង ផ្តល់អំណោយជា សម្ភារៈ ដល់ កុមារកំព្រា ចំនួន ៣០នាក់ ស្រី ១២នាក់ ទារក អាយុ ១ឆ្នាំ ០៩នាក់ ទារិកា ០៣នាក់ ដែលកំពុង ស្នាក់នៅក្នុងអង្គការ មេត្តា ករុណា ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា បានពាំនាំនូវពាក្យផ្តាំផ្ញើសាកសួរសុក្ខ ពីសំណាក់ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ ៧មករា ជូនដល់បុគ្គលិក និងក្មេងកុមារកំព្រាទាំងអស់ ដែលស្នាក់នៅក្នុងអង្គការ មេត្តា ករុណា ប្រកប ដោយសេចក្តីនឹករលឹក ។ ជាមួយគ្នានេះដែរ លោក ឌី រ័ត្នខេមរុណអភិបាលរងខណ្ឌ ៧មករា ក៏សូមអំពាវនាវ ដល់អ្នកមើលថែទាំ កុមារកំព្រា ជាពិសេស ទារក ទារិកា នៅក្នុងអង្គការនេះ យកចិត្តទុកដាក់ពីសុខភាពអនាម័យក្នុងការរស់នៅ​ និង ការហូបចុក​ ដល់ពួកគាត់អោយបានត្រឹមត្រូវ ហើយជាពិសេស ស្នើអោយមានការជួយជំរុញលើវិស័យ អប់រំជូនដល់ក្មេងៗកំព្រា ដើម្បីមានឱកាស សាងអនាគត និងជាសសរទ្រូងសំរាប់ប្រទេសជាតិ និង សំរាប់ គ្រួសារពួកគាត់នាថ្ងៃអនាគតផងដែរ ។

ក្នុងពិធីសំណេះសំណាលនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា បានឧបត្ថម្ភនូវសម្ភារៈ រួមមាន ៖

សម្ភារៈក្មេងលេង ១០កេសធំ , ទឹកក្រូច ១០កេស , ទឹកសុទ្ធ ២០ កេស , ទឹកត្រី ៥យួរ ,ទឹកសុីអុីវ ៥យួរ , ទឹកដោះគោ ១០កំប៉ុង ,និង ត្រីខ ៣០កំប៉ុង , ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃដល់ក្មេងកំព្រាផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close