កាកបាទក្រហមខណ្ឌ ៧មករា ផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋជួបជីវភាពខ្វះខាតចំនួន ៦០គ្រួសារ ចំនួន៣សង្កាត់ក្នុងខណ្ឌ៧មករា
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២៤នេះ នៅក្នុងបរិវេណវត្តមង្គលវ័ន បានរៀបចំពីធីសំណេះ សំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ៧មករា ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង សរុបចំនួន ៦០គ្រួសារ ដែលមកសង្កាត់មនោរម្យ ចំនួន ១០គ្រួសារ សង្កាត់អូរឫស្សីទី១ ២៣គ្រួសារ និង សង្កាត់អូរឬស្សីទី២ ចំនួន ២៧គ្រួសារ ដឹកនាំដោយ លោក ថេង សុថុល អភិបាល នៃគណៈភិបាលខណ្ឌ៧មករា និង ជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហម ខណ្ឌ៧មករា អមដំណើរដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា និងជាប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហម ខណ្ឌ៧មករា ព្រមទាំងមានការអញ្ជើញចូលរួមពី លោក អភិបាលរង ខណ្ឌ៧មករា សមាជិក សមាជិកា អនុសាខាកាកបាទក្រហម ខណ្ឌ៧មករា លោក នាយករង រដ្ឋបាលខណ្ឌ លោក លោកស្រី ប្រធានការិល័យចំណុះទាំង១១ លោក លោកស្រីចៅសង្កាត់ទាំង៨ ។
នាឱកាសនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង នៃគណៈអភិបាល ខណ្ឌ៧មករា និងជាប្រធានគណៈកម្មការអនុសាខាកាកបាទក្រហម ខណ្ឌ៧មករា បានធ្វើសេចក្តីរាយការណ៍ដោយសង្ខេបស្តីពី វឌ្ឍនភាពលើវិស័យមនុស្សធម៌ នៃការផ្តល់អំណោយ របស់អនុសាខាកាកបាទក្រហម ខណ្ឌ៧មករា ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាសជរាគ្មានទីពឹង កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ បានចំនួន ១១លើក រួមទាំងទទួលទេយ្យទានពីវត្តទាំង៣ បានចំនួន ៤លើក ផងដែរ បើកគិតចាប់ពីចុងឆ្នាំ២០២២ ដែល លោក មកកាន់តួនាទីជាអភិបាលរង និងជាប្រធានគណៈកម្មការអនុសាខាកាកបាទក្រហម ខណ្ឌ៧មករា ។
បន្ទាប់មក លោក ថេង សុថុល អភិបាល នៃគណៈភិបាលខណ្ឌ៧មករា និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហម ខណ្ឌ៧មករា ក៍បានធ្វើការកោតសរសើរដល់សកម្មភាពមនុស្សធម៌របស់អនុសាខាកាកបាទក្រហម ខណ្ឌ៧មករា ដែលបានផ្តល់អំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតកន្លងមក និង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្តម ឃួង ស្រេង ប្រធាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែបានគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោលគឺ ៖ “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។ ជាមួយគ្នានេះ លោកអភិបាល ក៏សូមឱ្យគ្រួសារទាំងអស់មេត្តាខិតខំថែរក្សាសុខភាពដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងដើម្បីការពារជំងឺរាតត្បាតផ្សេងៗ ។
អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖
– អង្ករ ១បាវ = ២០ គីឡូក្រាម , ឃីត ១កញ្ចប់ , មី ១កេស , ទឹកសុទ្ធ ១កេស ទឹកត្រី ឬ ទឹកស៊ីអ៉ីវ ១យួរ និងថវិកា ២ម៉ឺនរៀល ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ ៕