ស្នើសុំ សម្តេចធិបតី ហ៊ុន ម៉ាណែត ករណី បាក់ស្រុតច្រាំងទន្លេ កៀកជិត មហាកុដិ (វត្តសុទស្សនារាម ហៅប្រាសាទមណ្ឌប)

ខេត្តកំពង់ចាម៖ វត្តសុទស្សនារាម ហៅប្រាសាទមណ្ឌប កាលពីថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ៖ ខ្ញុំព្រះករុណា អាត្មាភាពសូមចម្រើនពរស្នើសុំ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីស្រឡាញ់ដ៏សប្បុរសក្នុងព្រះធម៌ និងសូមចម្រើនពរដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាទីស្រឡាញ់ដ៏សប្បុរសក្នុងព្រះធម៌ ។

សូមមេត្តាសម្តេចជួយ មានវិធានការចាត់ចែងទប់ច្រាំងទន្លេដែលបានបាក់ស្រុត មកកៀកជិតទៅនឹងមហាកុដិ នៅប្រវែង ៩ម៉ែត្រ ចុច៣២ ទៀត នឹងបាក់ដល់មហាកុដិហើយ ។

ដូច្នេះសូមសម្ដេចទ្រង់មេត្តាជួយ ដោយសេចក្ដីអនុគ្រោះ អាត្មាភាពសូមចម្រើនពរថា វត្តសុទស្សនារាម ហៅប្រាសាទមណ្ឌប មានអាយុកាលយូរឆ្នាំណាស់ហើយ ដែលជាទីគោរព សក្ការ: បូជាដល់ប្រជាជនទូទៅ ទីតាំង ភូមិមាន់ដប់ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។


យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ថានៅចុងសប្តាហ៍កន្លងទៅ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម មន្ត្រីបច្ចេកទេសក្រសួង រួមជាមួយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យទីតាំងច្រាំងទន្លេមេគង្គស្រុតបាក់ ក្នុងភូមិមាន់ដប់លើ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

សូមជម្រាបថា ហេតុការណ៍ច្រាំងទន្លេមេគង្គស្រុតបាក់នៅក្នុងភូមិសាស្ត្រខាងលើបានកើតឡើងកាលពីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ត្រង់ចំណុចក្រោយវត្តសុទស្សនារាម ហៅវត្តមាន់ដប់ ហើយទំហំនៃការស្រុតបាក់មានបណ្តោយប្រវែង ៥០ម៉ែត្រ និងបាក់ចូលប្រមាណ ១០ទៅ១៥ម៉ែត្រ។

បើតាមរបាយការណ៍បច្ចេកទេសបានឱ្យដឹងថា មូលហេតុច្រាំងទន្លេមេគង្គស្រុតបាក់នៅទីតាំងនេះគឺបណ្តាលមកពីទឹកទន្លេមេគង្គស្រកចុះលឿនបើធៀបនឹងឆ្នាំកន្លងមក ស្របពេលមានភ្លៀងធ្លាក់ច្រើន ហើយចរន្តទឹកមានការប្រែប្រួលដោយសារការដុះរីកនៃកោះក្នុងទន្លេ និងជាវិធានការចំពោះមុខតម្រូវឱ្យមានការត្រៀមលក្ខណៈដើម្បីជួសជុលបន្ទាន់។
សូមបញ្ជាក់ថា បាតុភូតនៃការប្រែប្រួលចរន្តទឹកបណ្តាលមកពីការដុះរីកនៃកោះនានាក្នុងទន្លេ និងជម្រាបទឹកពីក្រោមដីបានបណ្តាលឱ្យមានការស្រុតបាក់ច្រាំងទន្លេជាបន្តបន្ទាប់៕

អត្ថបទដែលជាប់ទាក់ទង
Open

Close