ផ្អាកទីតាំងជួសជុលផ្ទះមួយកន្លែង តាមបណ្តឹង របស់ពលរដ្ឋ!

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនិងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដាក់ផ្ទាំងប៉ាណូមួយកន្លែង តាមពាក្យបណ្តឹងរបស់ លោកស្រី ស៊ុន ហៀង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៩៣ កែង១៨២ ផ្ទះលេខ៣៩៩E2 ភូមិ៧ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

នៅរសៀលថ្ងៃខែឆ្នាំដដែរនេះដែរ ដោយទទួលគោលការណ៍ដឹកនាំពី លោក ថេង សុថុល អភិបាលខណ្ឌ ៧មករា រួចមក លោក ឌី រ័ត្នខេមរុណ បានដឹកនាំក្រុមការងារសំណង់ខណ្ឌ ចុះផ្អាកទីតាំងជួសជុលមួយកន្លែងដែលមានទីតាំងផ្ទះលេខ២១៤Eo ផ្លូវ២១៧ ភូមិ៩ សង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ តាមបណ្តឹងប្រជាពលរដ្ឋ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close