ព្រះមុនីកោសល វ៉ង់ គឹមសន និមន្តសម្តែងព្រះធម្មទេសនា ក្នុងពិធីបុណ្យកឋិនទាន វត្តពោធិសត្ថារាម (ពោធិ៍ចិនតុង)

ភ្នំពេញ៖ ទិដ្ឋភាព ចម្រើនព្រះបរិត្ត ក្នុងពិធីបុណ្យកឋិនទាន វត្តពោធិសត្ថារាម (ពោធិ៍ចិនតុង) និងសម្តែងព្រះធម៌ទេសនា ក្រោម ព្រះវត្តមានដ៏ខ្ពង់ខ្ពស់ ព្រះមុនីកោសល វ៉ង់ គឹមសន ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះវិន័យធរគណរាជធានីភ្នំពេញ ព្រះគ្រូអនុគណខណ្ឌពោធិ៍សែនជ័យ ព្រះនាយកពុទ្ធិកវិទ្យាល័យ ជម្ពូវ័នសែនជ័យ ព្រះចៅអធិការវត្តជម្ពូវ័ន និងជាព្រះអនុប្រធានវិបស្សនាធុរៈរាជធានីភ្នំពេញ។

ក្នុងនោះផងដែរ ក្រោយបញ្ចប់ព្រះធម្មវិសេសទេសនា ព្រះមុនីកោសល ជាម្ចាស់ក៏បានចូលរួមនូវបច្ច័យក្នុងពិធីបុណ្យកឋិនទាននេះ ចំនួន ៣,៥៧០,០០០ (បីលានហាសិបប្រាំពីររៀល ) ផងដែរ ។

ដើម្បីសម្តែងនូវកតញ្ញូកតវេទិតាធម៌ សូមថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះមុនីកោសល​ ខ្ញុំព្រះករុណាទាំងអស់អង្គ-គ្នាជា ព្រះចៅអធិការ ព្រះគ្រូសូធ្យ ព្រមទាំងព្រះសង្ឃគ្រប់អង្គជាសិស្សគណ លោកអាចារ្យ គណៈកម្មការទាំងអស់ សូមលើកហត្ថប្រណម្យបួងសួងចំពោះគុណព្រះរតនត្រៃ ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក ដែលមានឫទ្ធិតេជានុភាព សូមលោកជួយអភិបាលរក្សា និងប្រសិទ្ធ​ពរ​ជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ មហាប្រសេីរ ប្រគេនចំពោះ ព្រះមុនីកោសល មានព្រះជន្មាយុយឺនយូរ ព្រះសុខភាពល្អ​បរិបូរណ៍ ព្រះកាយពល​មាំមួន បញ្ញាភ្លឺថ្លាវាងវៃ ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ សម្រាប់ព្រះសង្ឃ សិស្សគណពុទ្ធបរិស័ទ និងបន្តដឹកនាំនូវក្នុងព្រះពុទ្ធសាសនា បានរីកចម្រើនជាភិយ្យោភាព សូមព្រះមុនីកោសល ជាម្ចាស់ ប្រកបដោយពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។​

ថ្ងៃសៅរ៍ ២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close