ពិធីប្រណាំងទូក ក្នុងខេត្តកណ្តាល បញ្ចប់ទៅដោយជោគជ័យ! រំលងអាធ្រាត្រ មេ PM ខេត្ត នៅចាំអរគុណ កងកម្លាំង ដែលបានប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ទាំងភ្លៀងមិនខ្លាចនឿយហត់ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ បានល្អប្រសើរ!
កណ្ដាល ៖ វេលាម៉ោង ១២ និង ៣៥នាទីយប់ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្ដាល បានដឹកនាំ មេបញ្ជាការរងខេត្ត នាយសេនាធិការរង និងនាយទាហានពាក់ព័ន្ធ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងកោតសរសើរ ដល់កងកម្លាំងដែលបានបំពេញបេសកកម្មការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ដោយជោគជ័យ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋដើរលេងកម្សាន្តសប្បាយ ក្នុងពិធីប្រណាំងទូក នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបានបញ្ចប់ទៅដោយជោគជ័យ។
ក្នុងឱកាសនោះលោក មេបញ្ជាការ ក៍បានកោតសរសើរ និងធ្វើការវាយតម្លៃខ្ពស់លើឆន្ទៈខិតខំរបស់នាយទាហាន និងនាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកណ្តាលទាំងអស់ ដែលបានប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ទាំងភ្លៀងមិនខ្លាចនឿយហត់ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ បានល្អប្រសើរ។
ក្នុងឱកាសនោះលោក មេបញ្ជាការ ក៏បាននាំយកនូវថវិកា របស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត ឧបត្ថម្ភដល់កងកម្លាំងកងរាជអាវុធហត្ថនិងសម្ភារៈមួយចំនួនផងដែរ។