ព្រះមុនីកោសល វ៉ង់ គឹមសន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេច ទ្រង់ ឯកឧត្តម លោកឧកញ៉ា អ្នកឧកញ៉ា លោកជំទាវ អស់លោក លោកប្រុស លោកស្រី ឧបាសក ឧបាសិកា និងពុទ្ធបរិស័ទគ្រប់មជ្ឃដ្ឋានទាំងអស់ ដែលបានចូលរួមក្នុងពិធីបុណ្យកឋិនទានសាមគ្គី វត្តជម្ពូវ័ន
ភ្នំពេញ៖ ព្រះមុនីកោសល វ៉ង់ គឹមសន ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះវិន័យធរគណរាជធានីភ្នំពេញ ព្រះគ្រូអនុគណខណ្ឌពោធិ៍សែនជ័យ និងជាព្រះចៅអធិការវត្តជម្ពូវ័ន ព្រមទាំង ព្រះសង្ឃ អាចារ្យគណ:កម្មការវត្តជម្ពូវ័ន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេច ទ្រង់ ឯកឧត្តម លោកឧកញ៉ា អ្នកឧកញ៉ា លោកជំទាវ អស់លោក លោកប្រុស លោកស្រី ឧបាសក ឧបាសិកា និងពុទ្ធបរិស័ទគ្រប់មជ្ឃដ្ឋានទាំងអស់ ដែលបានចូលរួមក្នុងពិធីបុណ្យកឋិនទានសាមគ្គី នៅថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំ រោង ឆស័ក ព.ស ២៥៦៨ត្រូវនិងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ។
ដោយអំណាច នៃបុណ្យកុសលនេះ សូមសម្ដេច ទ្រង់ ឯកឧត្តម លោកឧកញ៉ា អ្នកឧកញ៉ា លោកជំទាវ អស់លោក លោកប្រុស លោកស្រី ឧបាសក ឧបាសិកា និងពុទ្ធបរិស័ទ
គ្រប់មជ្ឃដ្ឋានទាំងអស់ បានសម្រេចសមប្រកបបរិបូណ៌ដោយពុទ្ធពរមង្គលពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈសុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ។