ភ្នំពេញ៖ ផេក ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការស្នងដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ កម្លាំងការិយាល័យ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា ប្លន់ម៉ូតូប្រព្រឹត្តនៅចំនុចផ្លូវឈ្នះឈ្នះ ភូមិកប់ស្រូវលេីធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃ២៨ ឧសភា ២០២៤ វេលាម៉ោង ៣ និង៣០ នាទី។
ជនរងគ្រោះ ឈ្មោះ សុខ ចាម ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ លក់ត្រី។
សម្ភារៈបាត់បង់ ម៉ូតូម៉ាក់ Dreamc125 ពណ៏ខ្មៅ ចំនួន ១ គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1KH-0342។
ជនសង្ស័យ ឈ្មោះ ស្រ៊ុនសីហា ភេទប្រុស អាយុ ១៨ឆ្នាំ (ជាជនជាតិខ្មែរ)។
វត្ថុតាងចាប់យក
១-ទូរស័ព្ទដៃចំនួន ១គ្រឿង
២-ម៉ូតូម៉ាក់ Dreamc125 ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KU-7594 (ផ្លាកលេខក្លែងក្លាយ) ផ្លាកលេខពិត ភ្នំពេញ 1KH-0342 (របស់ជនរងគ្រោះ)។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី ។


