ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកថវិការបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ជូនដល់ លោកនាយចំណង់ ឈួន សុខលាភ ជំនួយការ ការិយាល័យជំនួយមនុស្សធម៌និងសង្រ្គោះគ្រោះមហន្តរាយ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។
ក្នុងឱកាសនោះ ក្រុមការងារ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកថវិកាលោកមេបញ្ជាការ រួមនឹងថវិកាដែលបានមកពីការចូលរួមរបស់ នាយ-នាយរង ចំណុះមន្ទីរ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ៨០០,០០០រៀល ជាអំណោយសួរសុខទុក្ខផងដែរ៕