បង្ក្រាបទីតាំង សង្ស័យនាំចូល ស្តុក ចែកចាយ ផលិតផល ធូបមូសម៉ាក Ranger ក្លែងក្លាយ ចំនួន២ទីតាំង! ប៉ូលិស នាំខ្លួនម្ចាស់ទីតាំង….!

ភ្នំពេញ៖ សមត្ថកិច្ច បញ្ជាក់ថា កាលពី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ មន្ត្រីជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ពីលោក ស៊ិន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមន្រ្តីក.ប.ប សាខារាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន ដោយផ្អែកតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន Thanathorn International.co.,Ltd និងក្រោយពីការស៊ើបអង្កេតស្រាវជ្រាវរបស់សមត្តកិច្ច ទើបឈានដល់ការចុះបង្ក្រាបទីតាំងដែលសង្ស័យនាំចូល ស្តុក ចែកចាយផលិតផលធូបមូសម៉ាក Ranger ក្លែងក្លាយចំនួន ០២ទីតាំង។

ក្រោយពីការឆែកឆេរ សមត្ថកិច្ចចំរុះ បានរកឃើញនូវផលិតផលធូបមូសម៉ាក Ranger ក្លែងក្លាយចំនួន ១.៤៥៨កេស ស្មើនិង ១៥.៥១៤គីឡូក្រាម និងសម្រេចយកវត្ថុតាងទាំងអស់ពីទីតាំងទី១ មកដាក់ចូលក្នុងទីតាំងទី២ រួចធ្វើការបិទផ្លំបេទីតាំងទាំងមូលជាបណ្តោះអាសន្ន រង់ចាំការសម្រេចពីស្ថាប័នមានសមត្ថកិច្ច និងបាននាំខ្លួនម្ចាស់ទីតាំង ឈ្មោះ មាន ថែន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទៅសាកសួរបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close