ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់ គ្រួសាររងគ្រោះដោយអគ្គីភ័យ ស្ថិតនៅភូមិថ្មី
ខេត្តកំពង់ស្ពឺ ៖ នាព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានអញ្ជើញដឹកនាំក្រុមការងារនាំយកអំណោយ និងសម្ភារៈចាំបាច់មួយចំនួន ចុះសួរសុខទុក្ខគ្រួសាររងគ្រោះ ដែលត្រូវបានអគ្គីភ័យឆាបឆេះគេហដ្ឋានកាលពីថ្ងៃទី១៥ ខែ តុលា ឆ្នាំ២០២៤ ស្ថិតនៅភូមិថ្មី សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានចូលរួមសម្តែងនូវការសោកស្តាយ ចំពោះឧបទ្ទវហេតុដែលបានបំផ្លាញលំនៅឋាន និងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះ ព្រមទាំងបាននាំយក ថវិការចំនួន ២០០.០០០រៀល, អង្ករ ០៣បេ, ទឹកសុទ្ធ ០៤កេស, ទឹកផ្លែឈើ ០២កេស, ម៉ី ០២កេស, ទឹកត្រី ០២យួរ, ទឹកស៊ីអីវ ០២យួរ ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកដល់គ្រួសារជនរងគ្រោះផងដែរ៕