លោកឧត្តមសេនីយ៍ទោ ហួត សុធី អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសន្តិសុខឯកជន ជាមួយក្រុមហ៊ុនផ្តល់សេវាសន្តិសុខ និងសហគ្រាសគ្រឹះស្ថានប្រើប្រាស់ កម្លាំងភ្នាក់ងារសន្តិសុខផ្ទាល់ខ្លួន

សៀមរាប ៖ នៅរសៀថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៤:៣០នាទី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការនគរបាលខេត្តសៀមរាប អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសន្តិសុខឯកជន ជាមួយក្រុមហ៊ុនផ្តល់សេវាសន្តិសុខ និងសហគ្រាសគ្រឹះស្ថានប្រើប្រាស់ កម្លាំងភ្នាក់ងារសន្តិសុខផ្ទាល់ខ្លួន។ ដោយមានការអញ្ជើញចូលរួមពី លោកស្នងការរង លោកនាយ-នាយរងការិយាល័យចំណុះផែនការងារសន្តិសុខ ក្រុមហ៊ុនផ្តល់សេវាសន្តិសុខ ក្រុមហ៊ុន E Security Service និងសហគ្រាសគ្រឹះស្ថានដែលពាក់ព័ន្ធផងដែរ។

ជាកិច្ចចាប់ផ្តើម លោកនាយការិយាល័យគ្រប់គ្រងសន្តិសុខឯកជន បានធ្វើសេចក្តីរាយការណ៍ បូកសរុបលទ្ធផលការងារសន្តិសុខឯកជន និងមានមតិចូលរួមយោបល់ ការធ្វើបទបង្ហាញ របស់តំណាងក្រុមហ៊ុនផ្តល់សេវាសន្តិសុខ និងសហគ្រាសគ្រឹះស្ថានផងដែរ។

ក្នុងកិច្ចប្រជុំនាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍សំណេះសំណាល និងលើកសរសើរដល់ ក្រុមហ៊ុនផ្តល់សេវាសន្តិសុខ សហគ្រាសគ្រឹះស្ថាន និងក្រុមហ៊ុន E Security Service ដែលបានចូលរួមសហការល្អជាមួយមន្រ្តីជំនាញក្នុងកិច្ចប្រតិបត្តិការនាពេលកន្លងមក និងសូមបន្តអនុវត្តកិច្ចសហប្រតិបត្តិការនេះឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងគោលដៅរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ។

ជាកិច្ចបញ្ចប់លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានប្រគល់ជូននូវលិខិតអនុញ្ញាតរបស់រដ្ឋបាលខេត្តសៀមរាបជូនដល់សហគ្រាសគ្រឹះស្ថានថ្មីចំនួន ០៤ផងដែរ ៕

 

 

អត្ថបទដែលជាប់ទាក់ទង
Open

Close