ខេត្តកំពង់ស្ពឺ៖ យោងតាម គណនីហ្វេសប៊ុក ឈ្មោះ ព្រះសង្ឃ វត្តពុទ្រារាម បានបង្ហោះ នៅថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ថ្ងៃនេះ ជាថ្ងៃកោរ មានខ្លឹមសារទាំងស្រុងថា ៖ សូមប្រគេន និងជូនដំណឹងជាបឋម មានករណី ឃាតកម្ម ចំពោះ ភិក្ខុ គាត សម្បត្តិ សុគត ព្រះសង្ឃវត្តពុទ្រារាម (ពុទ្រា) ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
បញ្ជាក់ ៖ លោក គង់ ធ្វើធុតង្គ នៅលើភ្នំ វត្តពុទ្រា ឥឡូវកម្លាំង សមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យ ចំពោះព្រះសព។
ប្រភពច្បាស់ការ បញ្ជាក់ប្រាប់ TNN NEWS ថា ពិតជាមាន ករណីកើតឡើងដូចការបង្ហោះមែន គឺកើតហេតុ នៅក្នុងភូមិក្រាំងព្នៅ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។