ខេត្តព្រះវិហារ ៖ នាព្រឹកថ្ងៃពុធ ទី១៦ តុលា ២០២៤ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជើញដឹកនាំក្រុមការងារស.ស.យ.កខេត្ត ថ្នាក់ដឹកនាំនិងកងកម្លាំងស្រុកគូលែន ធ្វើការជួសជុលទ្បើយវិញនូវអាគារសិក្សាសហគមន៍ បឋមសិក្សាឃុំថ្មី ស្ថិតក្នុងភូមិថ្នល់បំបែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារដែលមានសភាពទ្រុឌទ្រោម មានអាយុ៣១ឆ្នាំមកហើយ ដែលប្រើប្រាស់ថវិកាចំណាយសរុបសរុប ១៣លានរៀល ថវិការទាំងនោះទទួលបានពីសប្បុរសជន ក្រុមការងារស.ស.យ.កខេត្ត សហគមន៍ អាជ្ញាធរឃុំ ស្រុក ដើម្បីសម្រួលដល់ការសិក្សារៀនសូត្ររបស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ។