កក្រើកតែម្តង! ក្រុម រហស្សនាមពោធិ៍ចិនតុងគីឡូស៊ីន និងក្រុមរហស្សនាមផ្ទះឡ ប៉ះគ្នា ក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ!
ភ្នំពេញ៖ ក្រោយមានការបង្ហោះចែកចាយព័ត៌មានតាមបណ្តាញសង្គមអំពីសកម្មភាពក្មេងទំនើងប្រើអំពើហិង្សា ដាក់គ្នានៅខណ្ឌពោធិ៍សែនជ័យកាលពីកន្លងទៅថ្មីៗនេះ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី កម្លាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវឈានដល់ការបង្រ្កាបបានក្រុមក្មេងទំនើ.ងសរុប១៨នាក់ដែល ក្រុមទី១, រហស្សនាមពោធិ៍ចិនតុងគីឡូស៊ីន ចំនួន១៤នាក់ និងទី២, ក្រុមរហស្សនាមផ្ទះឡ ចំនួន០៤នាក់ ដែលក្រុមក្មេងទំនើងទាំង០២ក្រុមនេះបានធ្វើ សកម្មភាព ប្រើអំពើហិង្សា ដាក់គ្នាទៅវិញទៅមកលេីផ្លូវសាធារណៈ ដោយប្រើ (ដំបង កាំបិ.,តផ្គាក់ ដុំថ្ម ) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ០៣និង៣០នាទីទាបភ្លឺ នៅចំណុចមុខផ្សារខេមល ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។សូមបញ្ជាក់ថា:ក្រុមពោធិ៍ចិនតុងគីឡូស៊ីនមានគ្នាប្រហែល២៥នាក់ (ធ្លាប់ធ្វើសកម្មភាពកា.,ប់គ្នា០១លើក នៅក្រោយសណ្ឋាគារ យូអេងផ្លូវសហព័ន្ធរុស្សីក្នុងកំឡុង (ខែកញ្ញា)ឃាត់ខ្លួនបានចំនួន១៤នាក់នៅសេសល់បក្ខពួកមួយចំនួនទៀតកំពុងគេចខ្លួន។
ដោយឡែកក្រុមទី២ មានឈ្មោះ (ផ្ទះឡ ) មានគ្នាជាង១០នាក់ ធ្លាប់ធ្វើសកម្មភាពនៅផ្លូវវេងស្រេងចំនួន០២លើក។ ឃាត់ខ្លួនបានចំនួន០៤នាក់។ នៅសេសសល់មួយចំនួនទៀត កំពុងរត់គេចខ្លួន ។
មូលហេតុក្រុមទាំង២ មានអំពើហិង្សា មុនពេលកើតហេតុក្រុមទី១ បានជិះម៉ូតូជាក្រុម ៗប្រហែល២០ម៉ូតូ ពេលមកដល់ចំណុចកើតហេតុ ក៏រោទិ៍សំឡេងម៉ូតូខ្លាំងៗ ធ្វើឲ្យក្រុមទី២ ខឹង ក៏យកដុំថ្ម កាំបិតផ្គាក់ ដេញកាប់ក្រុមភាគីទី១ រួចក៏មានការស្រែកឡូូឡា រើសដុំថ្មគប់គ្នាទៅវិញទៅមក រត់ប្រសេកប្រសាចពេញផ្លូវតែម្តង។
បច្ចុប្បន្ន ជនសង្ស័យខាងលើ នគរបាលជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនកំពុងកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕












