ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ដល់នាយទាហានដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំនាយទាហានចុះសួរសុខទុក្ខដោយផ្ទាល់ដល់លោកវរសេនីយ៍ទោ ឌិន ផារិទ្ធ ប្រធានមន្ទីរស្រាវជ្រាវ ពត៌មានសន្តិសុខ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

ក្នុងឱកាសសួរសុខទុក្ខនុះដែរ លោកឧត្តសេនីយ៍មេបញ្ជាការ បាននាំយកថវិកាចំនួន ៥០០,០០០រៀល អង្ករ ០២បេ ទឹកសុទ្ធ០២កេស មី ០២កេស, ទឹកផ្លែឈើ០២កេស ទៅជូនជាអំណោយសួរសុខទុក្ខផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close