ឯកឧត្តម សំ តុលា បានចូលរួមក្នុងពិធីប្រកាសសេចក្តីសម្រេចស្តីពីកែសម្រួលសមាសភាពគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកណ្តាល
កណ្ដាល ៖ នៅថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សំ តុលា សមាជិកគណៈអចិន្ត្រៃយ៍ខេត្តកណ្ដាល និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកណ្តាល បានចូលរួមក្នុងពិធីប្រកាសសេចក្តីសម្រេចស្តីពីកែសម្រួលសមាសភាពគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត នៅសាលប្រជុំទីស្នាក់ការខេត្ត ស្ថិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំជាន់ខ្ពស់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អ្នកតំណាងរាស្ត្រ ដែលជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ព្រមទាំង ឯកឧត្តម លោកជំទាវ ប្រធាន-អនុប្រធាន និងសមាជិក គណៈអចិន្ត្រៃយ៍គណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត ប្រធាន-អនុប្រធាន និងសមាជិក សមាជិកា គណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា មន្ទីរ-អង្គភាពជុំវិញខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។










