ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១២កេីត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនិងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ អនុសាខាកាកបាទក្រហម ខណ្ឌ៧មករា ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា និង ជាប្រធានគណៈកម្មការអនុសាខាកាកបាទក្រហម ខណ្ឌ៧មករា តំណាង លោក ថេង សុថុល អភិបាលខណ្ឌ ៧មករា និង ជាប្រធានកិត្តិយស អនុសាខាកាកបាទក្រហមខណ្ឌ ៧មករា បានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ពី ព្រះបីដកធម្ម ម៉ៅ នីម ព្រះរាជាគណៈថ្នាក់ចត្វា ព្រះអនុគណខណ្ឌ៧មករា និងជាព្រះចៅអធិការវត្តព្រះពុទ្ធមានបុណ្យ ព្រះមង្គលសត្ថា កង ណាម៉ានី ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះវិន័យធរអនុគណ ខណ្ឌ៧មករា និងជាព្រះចៅអធិការវត្តសំពៅមាស និង ព្រះសរណបញ្ញា កង ស៊ីនួន ព្រះរាជាគណៈថ្នាក់កិត្តិយស ជាព្រះចៅអធិការវត្តមង្គលវ័ន(ស្វាយដង្គុំ) ។
ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់ លោក អភិបាលរង នៃគណៈអភិបាលខណ្ឌ៧មករា នាយក នាយករង ការិ-ចំណុះទាំង១១ លោកស្រី យឹម ថាវី អនុប្រធានអចិន្ដ្រៃយ៍អនុសាខាកាកបាទក្រហម ខណ្ឌ៧មករា លោក លោកស្រី ចៅសង្កាត់ទាំង៨ ។
នាឱកាសនោះ ព្រះបីដកធម្ម ម៉ៅ នីម ព្រះរាជាគណៈថ្នាក់ចត្វា ព្រះអនុគណខណ្ឌ៧មករា និជាព្រះចៅអធិការវត្តព្រះពុទ្ធមានបុណ្យ បានមានព្រះថេរដីកាកោតសរសើរ គាំទ្រ និងមានទឹកព្រះទ័យសោមនស្សរីករាយ ក្នុងការចូលរួមចំណែកលើកកម្ពស់កម្លាំងមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក៍ដូចជាអនុសាខាកាកបាទក្រហម ខណ្ឌ៧មករា ។
បន្ទាប់មក លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌ៧មករា បានពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសូមថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅប្រគេន និងជូនចំពោះព្រះបីដកធម្ម ម៉ៅ នីម ព្រះរាជាគណៈថ្នាក់ចត្វា ព្រះអនុគណខណ្ឌ៧មករា និជាព្រះចៅអធិការវត្តព្រះពុទ្ធមានបុណ្យ ព្រះមង្គលសត្ថា កង ណាម៉ានី ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះវិន័យធមរ ខណ្ឌ៧មករា និងជាព្រះចៅអធិការវត្តសំពៅមាស ព្រះព្រហ្មត្ថេ ច័ន្ទ ឧត្តម ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះសុមុហ៍អនុគណ ខណ្ឌ៧មករា និងជាព្រះគ្រូសូត្រសាំ្តវត្តព្រះពុទ្ធមានបុណ្យ និង ព្រះសរណបញ្ញា កង ស៊ីនួន ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាជាព្រះចៅអធិការវត្តមង្គលវ័ន(ស្វាយដង្គុំ) ព្រមទាំងព្រះថេរានុត្ថេរគ្រប់ព្រះអង្គ គណៈកម្មការ អាចារ្យវត្តទាំងអស់ ដែលជានិច្ចកាល តែងតែបរិច្ចាគនូវទេយ្យទានជូនដល់អនុសាខាខណ្ឌ៧មករា ដើម្បីអនុសាខាកាន់តែមាន លទ្ធភាពបន្ថែមទៀត ក្នុងការជួយសំរាលដល់ការលំបាករបស់ជនរងគ្រោះ និងងាយរងគ្រោះ នៅក្នុងមូលដ្ឋានខណ្ឌ៧មករា របស់យើង ។
ទន្ទឹមនឹងនេះដែរ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខា បានសន្យា នឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះជួយឲ្យចំគោលដៅ និងដល់ដៃជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ តាមការចង្អុលបង្ហាញជាប្រចាំពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនា ។
ទេយ្យទានដែលសាខាបានទទួលទាំង ៣វត្ត សរុប ១០មុខ ដូចជា ៖
១. អង្ករ ២៤ បាវ
២. មី ៨១ កេស
៣. ទឹកក្រូច ២៧ កេស
៤. ទឹកសុទ្ធ ២៧ កេស
៥. ទឹកត្រី ឬ ទឹកស៊ីអ៉ីវ ៩៥ យួរ
៦. ទឹកដោះគោ ៣៩០ កំប៉ុង
៧. ត្រីខ ៥៨៨ កំប៉ុង
៨. ស្ករស ៤២០ កញ្ចប់
៩. តែ ៤៥០ កញ្ចប់
១០. បច្ច័យ ៦,០០០,០០០ រៀល៕