គ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចសោះ បង្កជាអំពើហិ.ង្សា

ភ្នំពេញ៖ សមត្ថកិច្ច បញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ២៣ និង៣០នាទី ស្ថិតនៅចំណុច ផ្លូវទន្លេសាប ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានករណីហិង្សា ផ្តើមឡើងពីគ្រោះថ្នាក់ចររាចរណ៍រវាងម៉ូតូនិងរថយន្ត បានរងការខូចខាតបន្តិចបន្តួច ដែលឈានដល់ការប្រើអំពើហិង្សានាំឲ្យភាគីខាងរថយន្តរងការបែក ក្បាល និងភាគីខាងម៉ូតូរងរបួសបែកមាត់និងពកក្បាល។ ភាគីម៉ូតូ ឈ្មោះ ហុីម អាល់ឡាវីន ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅផ្លូវវិហារឥស្លាម ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរលក់ សាច់គោ។

ចំណែកភាគីរថយន្តមាន ចំនួន០៥នាក់៖
១-ឈ្មោះ សុខ ធីតា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ គ្មានរងរបួស។
២-ឈ្មោះ May Hoang Dai អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម រងរបួសបែកក្បាល អ្នកទេសចរណ៍។
៣-ឈ្មោះ Hai Hong Hung ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម គ្មានរងរបួស អ្នកទេសចរណ៍។
៤-ឈ្មោះ Ghuyan Ha ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិវៀតណាម គ្មានរងរបួស អ្នកទេសចរណ៍។
៥-ឈ្មោះ Nguy En Thuc ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម គ្មានរងរបួស អ្នកទេសចរណ៍។ពួកគេស្នាក់នៅផ្ទះលេខ២៩ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។សម្ភារៈដកហូតរួមមាន៖
១-រថយន្តម៉ាក TOYOTA PRUS ពណ៍ស សេរីឆ្នាំ២០០៩ ផ្លាកលេខ ភ្នំពេញ 2BY-0379 ចំនួន០១គ្រឿង។
២-ម៉ូតូម៉ាក EROX ពណ៍ប្រផេះ សេរីឆ្នាំ២០១៨ ផ្លាកលេខ ភ្នំពេញ 1HT-4412 ចំនួន០១គ្រឿង។
៣-ដុំឥដ្ឋបែក ចំនួន០១
៤-ឈើជ្រុងចំនួន០១កំណាត់
៥-ឈើមូលចំនួន០១កំណាត់
៦-អង្រែឈើ ចំនួន០១

បច្ចុប្បន្ន ភាគីទាំងពីរចំនួន០៦នាក់ រួមទាំងមធ្យោបាយរថយន្ត និងម៉ូតូ ឃាត់ខ្លួន និងរក្សាទុកបណ្តោះអាសន្ន នៅផ្នែកជំនាញព្រហ្មទណ្ឌអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារដើម្បីស្រាវជ្រាវបន្ត៕

អត្ថបទដែលជាប់ទាក់ទង
Open

Close