ក្រសួងដែនដី ជម្រាបជូន អតិថិជនរបស់ បុរី ម៉ន ដានី គម្រោងទី២៩ ឱ្យបានជ្រាបថា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី (ដ.ន.ស.ស.) ខេត្តកំពង់ស្ពឺ នឹងចុះវាស់វែងនិងផ្ទៀងផ្ទាត់ទីតាំងដីទំហំ ៥០០ ០០១ ម៉ែត្រការ៉េ
ភ្នំពេញ៖ ក្រសួងដែនដី ជម្រាបជូន អតិថិជនរបស់ បុរី ម៉ន ដានី គម្រោងទី២៩ ឱ្យបានជ្រាបថា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី (ដ.ន.ស.ស.) ខេត្តកំពង់ស្ពឺ នឹងចុះវាស់វែងនិងផ្ទៀងផ្ទាត់ទីតាំងដីទំហំ ៥០០ ០០១ ម៉ែត្រការ៉េ នៅថ្ងៃទី១៤ និងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ដើម្បីបំបែកក្បាលដី និងផ្ទេរកម្មសិទ្ធិជូនអតិថិជនដែលបានបង់ប្រាក់គ្រប់ចំនួន ១០០%